
TNAOT News
· 2020-09-01
មិនចាញ់ Airdrop ទេមុខងារមួយនេះរបស់ Android ផ្ញើឯកសារលឿនដូចព្យុះ
#គន្លឹះស្មាតហ្វូន# #បច្ចេកវិទ្យា# #ទូរសព្ទ# #NearbyShare# #Android#
11358
iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS មាន AirDrop ជាមុខងារដ៏សំខាន់និងទាក់ទាញអ្នកប្រើប្រាស់ឲ្យមានការពេញចិត្តយ៉ាងខ្លាំងជាមួយភាពរហ័សទាន់ចិត្តក្នុងការផ្ញើឯកសារ រូបភាពឬរូបថត វីដេអូ និង URLs ផ្សេងៗទៅកាន់ឧបករណ៍ Apple ដោយប្រើ Wifi ឬ Bluetooth។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android មានមុខងារមួយឈ្មោះ Nearby Share ដែលវាមានចំណុចពិសេសមិនចាញ់ AirDrop ឡើយ។
របៀបដំណើរការមុខងារ Nearby Share ក្នុងទូរសព្ទ Android
១. ចូលទៅកាន់ Settings > Google > Device Connections > Nearby Share
២. ចុចលើ Device Visibility
៣. ចុចលើ Turn On
៤. ជ្រើសរើសអាស័យដ្ឋាន(Contacts/Email)ដែលអ្នកចង់ផ្ញើទៅកាន់
ចំណាំ៖ ក្នុងការប្រើ Nearby Share ទូរសព្ទទាំងពីរត្រូវភ្ជាប់ Contacts/Email គ្នាសិន។ ហើយក៏សូមបញ្ជាក់ដែរថាសព្វថ្ងៃនេះ Nearby Share ទើបតែដំណើរការលើទូរសព្ទពពួក Samsung Galaxy និង Google Pixel តែប៉ុណ្ណោះ ចំពោះទូរសព្ទ Andriod ផ្សេងទៀតសូមរងចាំសិន។
របៀបប្រើប្រាស់ Nearby Share
១. ចុចលើ Share
២. ចុចលើ Nearby
៣. ដាក់ទូរសព្ទទាំងពីរឲ្យនៅជិតគ្នា
៤. ចុចលើទូរសព្ទដែលអ្នកចង់ផ្ញើឯកសារទៅកាន់
៥. នៅលើទូរសព្ទអ្នកទទួលត្រូវចុច Accept
បើសិនជាទូរសព្ទអ្នកមិនទាន់មាន Nearby Share ហើយអ្នកចង់បានវាឥឡូវនេះ សូមចុចទទួលយកពី Program របស់ Google Play Service ដោយចុចលើតំណខ្សែមួយនេះ Sign up for the Nearby Share beta program
រួចធ្វើតាមការណែនាំ ហើយដោយសារតែវាជាការសាកល្បងអ៊ីចឹងហើយវាអាចនឹងមានចំណុចខ្វះខាត បើសិនជាអ្នកចង់ចាកចេញ អ្នកអាចចូលទៅកាន់តំណខ្សែដដែលរួចចុចលើ LEAVE THE PROGRAM
ប្រែសម្រួលដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីងាយៗ ១០យ៉ាងដើម្បីកាត់បន្ថយភាពតានតឹងដោយខ្លួនឯង

ព្រះមហាក្សត្រ សេ្តចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបួងសួងសុំសេចក្តីសុខចម្រើន ជូនដល់ព្រះរាជាណាចក្រកម្ពុជា

មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត

ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

យោបល់ទាំងអស់ (499)
មិត្ត092491961
· 2020-10-25
😮😮😮
មិត្ត707141297
· 2020-10-24
😍😘
មិត្ត111389032
· 2020-10-24
😐😐😐
Soun Phea
· 2020-10-24
😐😐
Koya
· 2020-10-24
ពិតជាល្អមែន 😻👍
មិត្ត044842373
· 2020-10-24
🙂
NG-Tech
· 2020-10-24
🙂🙂🙂
Miny
· 2020-10-23
ok
មិត្ត444325959
· 2020-10-23
😘😘
ch846204810
· 2020-10-23
😋😋😋
មិត្ត448990117
· 2020-10-22
♥️👍🏻👍🏻
Khut Sokea.
· 2020-10-21
😍😍😍😍😍😍
មិត្ត936055277
· 2020-10-21
មិត្ត
មិត្ត927483976
· 2020-10-21
😊
ID77094994
· 2020-10-20
😮😮😮
- 1
- 2
- 3
- 4
- 5
- 6
- 33
ទៅកាន់