
TNAOT News
· 2020-09-04
ប្រេត១២ពួកដែលកំពុងរងទុក្ខវេទនា
#សិល្បៈ និងវប្បធម៌# #ព្រះត្រៃបិដក# #ចំណេះដឹង# #បុថុជ្ជន# #ប្រេត#
1208
តាមន័យនៅក្នុងគម្ពីរបេតវត្ថុ នៃគម្ពីរព្រះត្រៃបិដករបស់ពុទ្ធសាសនាពាក្យថា ប្រេតគឺជាបុថុជ្ជន ឬជនសាមញ្ញ ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ ដោយសារតែពួកគេបានប្រពឹត្តអកុសលកម្មផ្សេងៗកាលពីនៅជាមនុស្ស ។
ក្នុងគម្ពីរសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។ យោងតាមជំនឿនិងការរៀបរាប់តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។
ប្រភេទទី ១-វន្តាសប្រេត គឺជាប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។
ប្រភេទទី ២- កុណបាសប្រេត គឺប្រេតដែលស៊ីសាកសព ។
ប្រភេទទី ៣- គូថខាទកប្រេត គឺប្រេតដែលស៊ីលាមកជាអាហារ ។
ប្រភេទទី ៤- អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ជានិច្ច ។
ប្រភេទទី ៥- សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល ពោះធំកំប៉ោង ។
ប្រភេទទី ៦- តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។
ប្រភេទទី ៧- សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។
ប្រភេទទី ៨. សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។
ប្រភេទទី ៩- បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។
ប្រភេទទី ១០- អជគរប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។
ប្រភេទទី ១១- វិមានកប្រេត ប្រេតមានវិមាននៅ តែគ្មានអាហារ ។
ប្រភេទទី ១២. មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន ជាធំជាងប្រេតទាំងឡាយ តែគង់ក្តៅក្រហាយព្រោះបាបកម្ម ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)