
TNAOT News
· 2020-09-06
ភ្ជុំបិណ្ឌមានជាប់ទាក់ទងនឹងពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនាផង
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #ព្រហ្មញ្ញសាសនា# #ប្រេត# #ព្រះសង្ឃ#
1906
អ្នកប្រាជ្ញពុទ្ធសាសនាបានរកឃើញថា តាមការពិនិត្យពីស្ថានភាពជំនឿជាក់ស្តែងឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌសព្វថ្ងៃនេះ មិនមែនជាប់ទាក់ទងតែនឹងសាសនាព្រះពុទ្ធតែមួយនោះទេ តាមពិតទៅពិធីបុណ្យធំមួយនេះក៏មានជាប់ទាក់ទងទៅនឹងព្រហ្មញ្ញសាសនាដែរ ។
យោងតាមគម្ពីរព្រះពុទ្ធសាសនាបានអប់រំបរិស័ទថា ការឧទ្ទិសបុណ្យកុសលនានាទៅប្រេតបាន លុះត្រាតែទាយកទាយិកាដែលជាកូនចៅ សាច់សាលោហិតរបស់អ្នកស្លាប់នោះ យកចង្វាន់ទៅប្រគេនព្រះសង្ឃឱ្យបានត្រឹមត្រូវ ហើយព្រះសង្ឃលោកសូត្រធម៌បង្សុកូល ឧទ្ទិសកុសលនេះទៅ ទើបប្រេតជាញាតិនោះបានទទួលផល ។
ចំណែឯចង្ហាន់ដែលលោកទទួលទៅនោះមិនមែនទាល់តែព្រះសង្ឃលោកឆាន់ទើបបានផលដល់ប្រេតនោះទេ លោកមិនឆាន់ក៏ផលបុណ្យហ្នឹងទៅដល់ប្រេតដែរ សំខាន់គឺព្រះសង្ឃលោកទទួលខណៈពេលប្រគេនត្រឹមត្រូវតាមហត្ថបាស និងការឧទ្ទិសមគ្គផលរបស់ម្ចាស់ទានដោយចំៗឈ្មោះអ្នកស្លាប់ទៅ ឬហៅដោយសរុបថាញាតកាទាំង៧សន្តានក៏បាន ។ តែប៉ុណ្ណឹងផលនៃទាននេះនឹងទៅដល់អ្នកស្លាប់ហើយ ប៉ុន្តែរឿងទទួល ឬមិនទទួលផលនោះជារឿងរបស់ប្រេតទៅតាមទោសធ្ងន់និងស្រាលទៀត ។
ដោយហោចទៅទានរបស់សប្បុរសធ្វើចំពោះបុគ្គលអ្នកមានសីល ជនក្រីក្រ ទុរគតជនចាស់ជរា ឬមហាជនដែលកំពុងស្រេកឃ្លានអាហារក៏បានផលច្រើនមិនចាញ់ព្រះសង្ឃប៉ុន្មានដែរ ព្រោះពាក្យថាមហានេះវាធំធេងស្រេចទៅហើយ ។
សម្រាប់សាសនាព្រាហ្មញ្ញ ដែលថាមានជាប់ទាក់ទងនឹងភ្ជុំបិណ្ឌដែរនោះ យើងសង្កេតឃើញនៅខាងចុងជួរបាត្រសម្រាប់បរិស័ទយកបាយទៅរាប់ ឃើញមានដាក់កន្ទោងបាយ ឬអាចហៅថាបាយបិត្តបូរដាក់នៅឃ្លាតពីបាត្របន្តិច។ កន្ទោងនោះមានដាក់វត្ថុច្រើនមុខលាយឡំជាមួយដូចជាបាយ ច្រូចទឹក បង្អែម ចង្អាបជាដើម ដើម្បីនាំយកទៅជូនព្រលឹងអ្នកស្លាប់ដោយផ្ទាល់ៗតែម្តង ។ សំណែននេះព្រះសង្ឃ ឬគ្រហស្ថ មិនអាចយកមកបរិភោគបានឡើយ ព្រោះជាបាយសម្រាប់ខ្មោច ។
ការជាប់ពាក់ព័ន្ធនេះមិនមែនមានតែមួយចំណុចនេះទេ គឺមានចំណុចជាច្រើនទៀតដែលមានជាប់ទាក់ទងនឹងព្រហ្មញ្ញសាសនា ព្រោះហេតុនោះទើបអ្នកប្រាជ្ញចាត់ទុក្ខថា ពិធីបុណ្យភ្ជុំបិណ្ឌក៏មានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនាផង និងព្រហ្មញ្ញសាសនាផង ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ យ៉ាងនេះ ស្ត្រីត្រូវនៅស្ងៀម ដើម្បីសន្សំគុណធម៌ និងបានសេចក្តីសុខក្នុងជីវិត

ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម

វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ

បុរាណបានបង្រៀនថា មានរឿង៣យ៉ាងដែលអ្នកមិនគួរធ្វើចំពោះអ្នកដទៃ បើមិនចង់បាត់បង់លាភ និងលុយកាក់

យោបល់ទាំងអស់ (0)