
TNAOT News
· 2020-09-10
ទីបំផុត! សម្រេចប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតឆ្នាំ២០២១ ចំនួន១៩២ដុល្លារ
#និយោជិត# #ហ្វា សាលី# #សង្គម# #ប្រាក់ឈ្នួល# #នយោបាយជាតិ#
3211
រាជធានីភ្នំពេញ ៖ ទីបំផុតចំនួនប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១មានចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករមានចំនួន១៩០ដុល្លារ ។
លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឲ្យនៅថ្ងៃទី១0 ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមសហជីពបានសម្រេចមិនលើកឡើងនូវតួលេខក្នុងចរចាបន្តឡើយ ដោយពិនិត្យឃើញនូវផលពិបាកបច្ចុប្បន្ន ដូចនេះ គឺទុកលទ្ធភាពឲ្យរដ្ឋាភិបាលជាអ្នកសម្រេច ហើយរដ្ឋមន្ត្រីក្រសួងការងារសម្រេចរក្សារតួលេខប្រាក់ឈ្នួលចាស់នូវដដែល គឺ១៩០ដុល្លារ ។
ប៉ុន្តែដោយបានពិនិត្យនូវរបាយការណ៍ដែលបានសម្រេច ដោយក្រុមចរចាប្រាក់ឈ្នួល គឺបានដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ហើយសម្តេចតេជោសម្រេចបន្ថែម ជូនបងប្អូនកម្មករនិយោជិត២ដុល្លារ សរុប គឺ១៩២ដុល្លារសម្រាប់ឆ្នាំ២០២១ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)