
TNAOT News
· 2020-09-10
ខ្ចីម៉ូតូឪជិះឌុបគ្នាឆក់ទូរសព្ទ័ត្រូវប៉ូលិសខណ្ឌសែនសុខ ចាប់ប្រគល់ឲ្យប៉ូលិសខណ្ឌមានជ័យ
#ខ្ចីម៉តូឪឆក់ទូរសព្ទ៍# #ស្ទឹងមានជ៍យ៣# #ត្រូវប៉ូលិសខណ្ឌសែនសុខចាប់# #សង្គម# #ព័ត៌មានសង្គម#
10178
ភ្នំពេញ÷ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌមានជ័យក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនគ្រោះ។
ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលប៉ុស្តិនគរបាលអូរបែកក្អមឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅផ្លូវ២០០៤សង្កាត់អូរបែកក្អមខណ្ឌសែនសុខក្រោយពេលជនសង្ស័យខាងលើធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យហើយព្យាយាមរត់គេចខ្លួនទៅទឹកដីខណ្ឌសែនសុខ។
បើយោងតាមសម្តីរបស់ឪពុកជនសង្ស័យខាងលើបានឲ្យដឹងថានៅយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០នេះក្រុមគ្រួសារគាត់រួមនិងកូនរបស់គាត់ដែលជាជនសង្ស័យបានទៅចូលរួមពិធីខួបកំណើតមិត្តភក្រ័ដោយរូបគាត់ស្រវឹងផងនោះក៏ដឹកគ្នាត្រលប់ទៅផ្ទះវិញហើយកូនប្រុសរបស់បានខ្ចីម៉ូតូគាត់ជិះចេញទៅបាត់លុះព្រឹកឡើងប៉ូលិសតេប្រាប់ថាកូនរបស់គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនធ្វើឲ្យគាត់មានការសោកស្តាយយ៉ាងខ្លាំងខណ:ដែលឃើញកូនប្រុសដៃជាប់ខ្នោះបែបនេះដោយស្តាយអនាគតកូនរបស់គាត់ដែលអាយុទើបតែ១៤ឆ្នាំហើយកំពុងនៅសិក្សាទៀតផង។
ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាកសួនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ ដោយ÷ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)