
TNAOT News
· 2020-09-10
ស្ត្រីម្នាក់បាត់បង់ជីវិតក្នុងរោងអ្នកភូមិស្មានថាឃាតកម្ម លុះពិនិត្យទើបដឹងការពិត
#ការសង្ស័យ# #សង្គម# #ជនរងគ្រោះ# #ការភ្ញាក់ផ្អើល# #ព័ត៌មានសង្គម#
5154
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រស់នៅតែម្នាក់ឯង បានដេកបាត់បង់ជីវិតនៅក្នុងរោងដ៏តូចមួយ ដែលធ្វើឱ្យគេមានការសង្ស័យថា អាចជាករណីឃាតកម្ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅប្តឹងសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ កាលពីម៉ោង8និង30នាទីយប់ ថ្ងៃទី9 ខែកញ្ញា ឆ្នាំ2020 តាមបណ្តោយផ្លូវមាត់ទន្លេ នៅចំណុចភូមិ3 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះមានឈ្មោះឌៀប ភេទស្រី អាយុ47ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅចំណុចកើតហេតុខាងលើ មានមុខរបរដើររើសអេតចាយ រស់នៅតែម្នាក់ឯង ដោយមិនមានសាច់ញាតិនោះទេ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ គាត់រស់នៅរយៈពេលជាយូរឆ្នាំមកហើយ និងមិនមានកូនចៅ ឬក៏ប្តីនៅជាមួយទេ ហើយរាល់ថ្ងៃនេះ ស្ត្រីរងគ្រោះបានអ្នកជិតខាងហុចម្ហូបឱ្យហូប និងរស់នៅក្នុងរោងមួយដ៏តូច ស្ថិតក្នុងភូមិ ព្រមទាំងមិនដែលមានទំនាស់ជាមួយអ្នកណាឡើយ ។
សាក្សីបន្តថា លុះរហូតដល់ម៉ោង5ល្ងាច ថ្ងៃទី9 ខែកញ្ញានេះ អ្នកជិតខាងបានត្រឡប់មកពីធ្វើការវិញ ក្រោយមកនៅម៉ោងកើតហេតុខាងលើ អ្នកជិតខាងក៏ទៅរោងរបស់ស្ត្រីរងគ្រោះស្នាក់នៅ ក្នុងគោលបំណងចង់យកម្ហូបយកទៅឱ្យ ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះត្រូវបានដេកបាត់បង់ជីវិតនៅក្នុងរោងរបស់គាត់តែម្តង ភ្លាមៗនោះក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារឱ្យមកជួយអន្តរាគមន៍ ព្រោះស្មានតែមានគេធ្វើឃាតកម្ម ប៉ុន្តែលុះពេលពិនិត្យរួចទៅដឹងថា ស្ត្រីរងគ្រោះបាត់បង់ជីវិតដោយសារតែមានជំងឺច្រើនមុខ គឺជាជំងឺប្រចាំកាយ ។
ក្រោយពេលកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានអ្នកភូមិយកទៅបញ្ចុះនៅក្រោយភូមិ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតីអ៊ុយក្រែន ស្នើឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល ៣០ថ្ងៃ

ពេលចាស់ទៅ មានរឿង៣យ៉ាងដែលអ្នកគួរតែលាក់ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន

ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់

រូបបដិមាព្រះវិស្ណុផ្ទំនៃប្រាសាទមេបុណ្យខាងលិចនឹងតាំងបង្ហាញនៅសារមន្ទីរហ្គីម៉េក្រុងប៉ារីស

យោបល់ទាំងអស់ (52)
eannaven
· 2020-09-15
I see
អ្នក សិក្សា
· 2020-09-12
ថ្ច្ដេថងថ
lAYT
· 2020-09-12
The Only The Best: 🌸សូម🌸 🍀ជូន🍀 🌷ពរ🌷 🍀ថ្ងៃ🍀 🌷ភ្ជុំបិណ្ឌ🌷 🍀ឆ្នាំច សំរឹទ្ធស័ក🍀 🌷ព.ស.២៥៦២🌷 💖 សូមជូនពរ 💖 🌷សុខភាពល្អ🌷 🍀មានសម្រស់🍀 🌷កាន់តែស្អាត🌷 🍀សុភមង្គល🍀 🌷ក្នុងគ្រួសារ🌷 *•✨🌸សុវត្តិភាពល្អ🌸✨•* *•✨🌹សេរីសួស្ដី🌹✨•* *•✨💐ជ័យមង្គល💐✨
មិត្ត363505243
· 2020-09-12
😥😥😥😥
មិត្ត516951482
· 2020-09-12
🤔🤔🤔
Meyyy Meyyy
· 2020-09-11
😮😮😮
NR Page
· 2020-09-11
😍😍
Pu Roeun
· 2020-09-11
oh my God wow
ដង្ហើមក្រុងអង្គរ
· 2020-09-11
🙂🙂🙂🙂
អ៊ុល សំណាង
· 2020-09-11
😮
Nith 2020
· 2020-09-11
😍😍😍😍😍
មិត្ត064838825
· 2020-09-11
🤧
KOP KUP KIP
· 2020-09-11
wow
Sokhen sokhen
· 2020-09-11
🤔🤔🤔🤔🤔😍😍😍😘😘😃😃😃
មិត្ត008274440
· 2020-09-11
🤔🤔🤔
- 1
- 2
- 3
- 4
ទៅកាន់