
TNAOT News
· 2020-09-10
រថយន្ត២គ្រឿងបុកគ្នាឆេះបណ្តាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាល៣នាក់
#រងយន្ត២គ្រឿងបុកគ្នាឆេះ# #សង្គម# #និងក្រឡាប់# #តារាខ្មែរ# #រងរបូសធ្ងន់និងស្រាល៣នាក់#
9329
ភ្នំពេញ ៖រថយន្តRav4 មួយគ្រឿងបានឆេះ ចំណែករថយន្តតូរីសក្រឡាប់ បណ្ដាលឲ្យអ្នកនៅក្នុងរថយន្តតូរីសរងរបួសធ្ងន់និងស្រាល៣នាក់ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំនុចផ្លូវលេខ ១៨២ កែងនឹងផ្លូវ ២០២ ក្នុងសង្កាត់ទឹកល្អក់ទី ៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្តីរបស់ម្ចាស់រថយន្តតូរីសបានឲ្យដឹងថា ក្នុងឡានរបស់ខ្លួនមានអ្នកដំណើរ៨នាក់ ដោយធ្វើដំណើរមកផ្សារនាគមាសដើម្បីទិញបន្លែផ្លែឈើយកទៅលក់នៅតាមខេត្ត។ ខណៈពេលត្រឡប់ទៅវិញ លុះដល់ចំនុចកើតហេតុខាងលើ ស្រាប់តែរថយន្ត Rav4 បើកមកបុកចំពាក់កណ្ដាល បណ្ដាលឲ្យក្រឡាប់ និងមានអ្នករបួស៣នាក់ ហើយក៏បានបញ្ជូនទៅមន្ទីពេទ្យ។ រីឯភាគីខាងរថយន្ដRav4បានឆេះ និងត្រូវពលរដ្ឋជួយពន្លត់ទាន់ពេល ដោយធ្វើដំណើរមានគ្នា៣នាក់ ហើយជនបង្កពីនាក់បានរត់គេចខ្លួន ទុកឲ្យម្ចាស់រថយន្តនៅកន្លែងកើតហេតុតែម្នាក់ឯង។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានដោះស្រាយគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

យោបល់ទាំងអស់ (0)