
TNAOT News
· 2020-09-10
យោធាអប់រំចិត្តសាស្ត្រម្នាក់ប្រើហិង្សាមិនអស់ចិត្ត បើកឡានបំបុកផ្ទះ
#ទ្រព្យសម្បត្តិ# #ជនសង្ស័យ# #សង្គម# #យោធា# #ព័ត៌មានសង្គម#
3112
ខេត្តមណ្ឌលគិរី ៖ មន្ត្រីយោធាអប់រំចិត្តសាស្ត្រម្នាក់ ត្រូវបញ្ជូនទៅតុលាការ កាលពី០៨ កញ្ញា ២០២០ ក្រោយប្រើហិង្សាលើដៃគូទំនាស់ និងបើករថយន្តបំបុកផ្ទះគេ ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាររង ម៉ម វណ្ណដា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះក្លើម ធិន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុទ្ធ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដើមស្រល់ ក្រុងសែនមនោរម្យ ក្នុងបទល្មើសជាក់ស្តែង ប្រើហិង្សាដោយចេតនា និងធ្វើអោយខូចខាតដោយចេតនា ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុទ្ឋ បូរ៉ា បានឲ្យដឹងថា ខ្លួននិងជនសង្ស័យកន្លងមកធ្លាប់មានជម្លោះនិងគ្នាដោយកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ មានទំនាស់រឿងព្រំដី ដោយឈ្មោះ ក្លើប ធិន បានរំកិលរបងចូលដីផ្ទះរបស់ខ្ញុំ ហើយឈ្មោះ ធិន សុខុន ប្រពន្ធរបស់ ក្លើប ធិន បានជេរប្រមាថរូបខ្ញុំនិងប្រពន្ធកូន។
ជនរងគ្រោះបន្តថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ១៨ សីហា ២០២០ ខ្លួនបានជួលក្មេងពីរនាក់ ដើម្បីបោះបង្គោលកំណត់ព្រំដីរួចរាល់នៅម៉ោង២រសៀល រួចក៏ទៅផ្ទះម្ដាយនៅឯភូមិដើមស្រល់ សង្កាត់ដើមស្រល់ ក្រុងសែនមនោរម្យ ។
រហូតដល់ម៉ោង៤រសៀល ក៏បានជិះម៉ូតូទៅផ្ទះវិញ ព្រមទាំងពាក់មួកសុវត្ថិភាព ពេលនោះ ស្រាប់តែឃើញមានឈ្មោះសុម៉ី ឈ្មោះក្លើប សុជាតិ កូនរបស់ក្លើប ធិន យកពូថៅវាយបង្គោលរបង និងបោះបង្គោលព្រំដីរបស់ខ្លួន ពេលនោះជនរងគ្រោះក៏ឈប់ម៉ូតូក្នុងរបងផ្ទះ ហើយចុះពីលើម៉ូតូដោយពុំបានដោះមួកសុវត្ថិភាពហើយយកទូរសព្ទថតសកម្មភាពរបស់ពួកគេ ស្រាប់តែឈ្មោះសុម៉ី និងឈ្មោះ ក្លើប សុជាតិ និងឈ្មោះ ក្លើប ធិន យកដំបងឈើវាយក្បាល តែសំណាងមានពាក់មួកសុវត្ថិភាព រងរបួសដៃនិងខ្លួន។
ក្រោយត្រូវដៃគូទំនាស់វាយជនរងគ្រោះបានរត់ចេញទៅផ្លូវ ដើម្បីឲ្យអ្នកភូមិជួយ តែឈ្មោះក្លើប ធិន មិនអស់ចិត្តក៏បើករថយន្តម៉ាកនីសាន់ ពណ៌.ស ពាក់ស្លាកលេខមណ្ឌលគិរី ២A ០៣០៧ បុកកម្ទេចផ្ទះថែមទៀត។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)