បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-11

ពលរដ្ឋសម្រុកទិញខុនដូតម្លៃថោក ទោះស្ថានការណ៍កូវីដនៅតែអូសបន្លាយ

#លំនៅដ្ឋាន# #អារ៉ាខារ៉ា# #សង្គម# #អចលនទ្រព្យ# #វិបត្តិកូវីដ១៩#

3058

ក្រុមហ៊ុនសាងសង់លំនៅដ្ឋាន តាមបែបជប៉ុនអារ៉ាខាវ៉ា បានប្រើប្រាស់ថវិការប្រមាណ៧០លានដុល្លារអាមេរិក ដើម្បីសាងសង់លំនៅដ្ឋានបែបខុនដូរទាន់សម័យ សម្រាប់គម្រោងទាំងពីររបស់ខ្លួន ក្នុងដំណាក់កាលនេះ។

ក្រោយបញ្ចប់នូវការសាងសង់ គម្រោងខុនដូរលើកទី១របស់ខ្លួនរួចហើយ ក្រុមហ៊ុនអារ៉ាខាវ៉ា បានប្រកាសពីការចាប់ផ្តើមលក់ គម្រោងទី២បន្ថែមទៀត ខណៈតម្រូវការផ្ទះបែបខុនដូរ ដែលមានតម្លៃទាប និងមធ្យមបែបនេះ កំពុងតែមានកំណើនប្រើប្រាស់ ពីអតិថិជនយ៉ាងច្រើនកុះករ។

ជាមួយនឹងការពេញនិយ​​​ម នូវការរស់នៅតាមបែបខុនដូរប្រភេទនេះ ក្រុមហ៊ុនបានធ្វើការអះអាង ទៅលើការលក់ខុនដូរ ក្នុងអំឡុងពេលវិបត្តកូវីដ១៩នេះ គឺមិនបានរុញច្រានឱ្យមានការធ្លាក់ចុះ នូវការលក់បន្ទប់ ឬ ការប្រឈមនឹងហានីភ័យ ដែលបណ្តាលឱ្យក្រុមហ៊ុន មានការខាតបង់ទុនវិនិយោគឡើយ។​

បើតាមអ្នកជំនាញផ្នែកអចលនទ្រព្យ ដែលបានបង្កើតគម្រោងសាងសង់លំនៅដ្ឋានខាងលើនេះ កំពុងតែធ្វើការ ពង្រីកគម្រោងបន្ថែមទៀត ព្រមទាំងបង្កើនល្បឿនៃការសាងសង់ គម្រោងលើកទី២ ឱ្យបានកាន់តែឆាប់រហ័សដើម្បី​បំពេញតាមតម្រូវការរបស់អតិថិជន។

លោកអាឡិច យ៉ាស៊ូម៉ូតូ សហប្រធាននៃលំនៅដ្ឋាន Arakawa បានប្រាប់ឱ្យដឹងថា បញ្ហាកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ។ ប៉ុន្តែកូវីដមិនបានបង្អាក់ដល់ការងារសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ ដោយផ្តល់ការងារដល់បុគ្គ​លិក និងកម្មករទ្វេរមួយជាពីរ។ “ដំណើរការលក់លំនៅដ្ឋានអារ៉ាខាវ៉ា ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងនោះទេ ដោយហេតុផលថា តម្លៃដែលយើងលក់ នៅតែស្ថិតក្នុងកម្រិតតម្លៃមធ្យមដដែល”។

លោកអាឡិច យ៉ាស៊ូម៉ូតូថា Arakawa បានចាប់ផ្តើមលក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ រហូតដល់ពេលនេះ លក់អស់១២១យូនី​តរួចមកហើយ ដែលនេះសបញ្ជាក់ឱ្យឃើញថា សន្ទុះនៃការលក់របស់ក្រុមហ៊ុន នៅតែកើនឡើង។

សូមបញ្ជាក់ថា លំនៅដ្ឋានអារ៉ាខាវ៉ា បានសាងសង់នៅលើផ្ទៃដីជាង១.៣ហិចតា មានសំណង់អាគារសរុបចំនួន១៦ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។ ចំពោះតម្លៃយូនីតនីមួយៗ នៅដំណាក់កាលទី២ មានតម្លៃថ្លៃជាងសំណាក់កាលទី១បន្តិច គឺមានភាពខុសគ្នាចន្លោះពី១៥០ដុល្លារ ទៅ២៥០ដុល្លារប៉ុណ្ណោះ៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (46)

Ly Ning

· 2021-05-20

😎😎

រូបភាព

· 2021-02-14

😎😎😎😎

DaLyna

· 2020-09-23

🤔🤔🤔

SreyKhem

· 2020-09-23

🤔🤔🤔

SaMean SaMean

· 2020-09-23

😉😉😉

ញាញ់ ញាញ់

· 2020-09-23

🤔🤔🤔

Nhanh SoPheak

· 2020-09-23

🤔🤔🤔

Hoeun LyDa

· 2020-09-23

🙄🙄🙄

សាមឿន

· 2020-09-23

🤔🤔🤔

Sreyne Srey

· 2020-09-23

🤔🤔🤔

Bot Clone

· 2020-09-16

price?

Do D0

· 2020-09-13

😮😮😮

Justin Lee

· 2020-09-12

👍

មិត្ត008274440

· 2020-09-12

🤔🤔🤔

មិត្ត624103278

· 2020-09-12

😍😍😍

  • 1
  • 2
  • 3
  • 4
ទៅកាន់

ការណែនាំពិសេស