
TNAOT News
· 2020-09-12
ម្រេចកម្ពុជា ត្រូវបាននាំចេញទៅកាន់១៩ប្រទេស
#ការនាំចេញ# #អាជីវកម្ម# #សង្គម# #ទៅកាន់ប្រទេសក្រៅ# #ម្រេច#
6999
គិតត្រឹមរយៈពេល១ថ្ងៃ កម្ពុជាបានធ្វើការនាំចេញម្រេច ទៅកាន់ប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិច រុស្សី អង់គ្លេស ឥណ្ឌា បេឡារូស កូរ៉េ ឆេក ណូវែហ្សែឡង់ អូស្រ្តាលី ថៃ តៃវ៉ាក់ ស៊ុយអ៊ែត ក្នុងបរិមាណជិត៤សែនតោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីពេលថ្មីៗនេះ។
ជាមួយគ្នាផងដែរ ម្រេចមិនគ្រាន់តែជាគ្រឿងទេសក្តៅ ក្នុងការបន្ថែមរស់ជាតិម្ហូបកាន់តែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែម្រិចក៏មានសារះសំខាន់ សម្រាប់សុខភាពមនុស្សគ្រប់រូបផងដែរ។
ក្នុងនោះម្រេចខ្មៅមានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនដ៏ច្រើនដូចជា ៖ ជាតិដែក, ប៉ូតាស្យូម, កាល់ស្យូម, ម៉ង់ហ្គាណែ, សាំង្កសី, សារធាតុក្រូមីញ៉ូម, វីតាមីនអេ និងស៊ី និងសារធាតុចិញ្ចឹមផ្សេងទៀត។
បន្ថែមពីនេះទៀត ម្រេចខ្មៅមិនត្រឹមតែមានសារធាតុចិញ្ចឹម និងវីតាមីនប៉ុណ្ណេះឡើយ ប៉ុន្តែវាក៏មានគុណប្រយោជន៍ចំពោះសុខភាពមនុស្សដែរដូចជា៖ ការប្រឆាំងនឹងដុំសាច់ ការកែសម្រួលប្រព័ន្ធរំលាយអាហារឲ្យស្រួល និងល្អការជួយសម្រកទម្ងន់ ការជួយថែរក្សាស្បែកឲ្យល្អ ការជួយបង្ការសង្គ្រោះផ្លូវដង្ហើមការប្រឆាំងនឹងពពួកបាក់តេរី ការជួយសម្រួលឲ្យមុខងារ នៃការចងចាំល្អប្រសើរឡើង ការជួយកាត់បន្ថយហានិភ័យជំងឺដំបៅក្រពះ និងការបង្ការជំងឺហឺតជាដើម៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)