
TNAOT News
· 2020-09-14
កូវីដ១៩ នៅតែមិនបន្ធូរដៃនៅឥណ្ឌូនេស៊ី និងហ្វីលីពីន
#អ្នកបាត់បង់ជិវិត# #តំបន់អាស៊ីអាគ្នេយ៍# #សង្គម# #ព័ត៌មានសង្គម# #ការឆ្លងថ្មី#
2580
ឥណ្ឌូនេស៊ី, ហ្វីលីពីន៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ខណៈដែលករណីកូវីដនៅតែស្ថិតក្នុងការគ្រប់គ្រងនៅក្នុងប្រទេសថៃ ដោយមានការឆ្លងថ្មីចំនួន៧ ដែលរាល់ការនាំចូលបានកាលពីថ្ងៃអាទិត្យ និងការព្យាបាលជាទាំងស្រុង១០០% នៅប្រទេសកម្ពុជាយើងជាលើកទី២ ក៏ដោយ ប៉ុន្តែជំងឺកូវីដ១៩ នៅតែបន្តបង្កភាពអន្តរាយដល់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នៅតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងថ្មីជាង ៣,០០០នាក់ និង ច្រើនជាង៧០នាក់បានបាត់បង់ជីវិត។
ទិន្នន័យពីគេហទំព័ររបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ បានរាយការណ៍ពីការឆ្លងជំងឺថ្មីចំនួន ៣,៦៣៦នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី ៧៣នាក់។
របាយការណ៍ចុងក្រោយ បានឱ្យដឹងថា ចំនួនអ្នកឆ្លងសរុបនៅប្រទេសនោះមានចំនួន ២១៨,៣៨២នាក់ និងអ្នកបាត់បង់ជីវិតដល់ ៨,៧២៣នាក់ ដែលជាចំនួនអ្នកបាត់បង់ជីវិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
រដ្ឋធានីចាកាតា នឹងធ្វើការរឹតបន្តឹងទ្រង់ទ្រាយធំបន្ថែមទៀត ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះនៅក្នុងទីក្រុងធំរបស់ខ្លួន។ ជាមួយគ្នានេះដែរ ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៣,៣៧២នាក់ និង ៧៩នាក់ទៀតបានបាត់បង់ជីវិត។
នៅក្នុងព្រឹត្តិប័ត្រមួយក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងដែលបានបញ្ជាក់របស់ប្រទេសនេះបានកើនឡើងដល់ ២៦១,២១៦ករណី ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់ ខណៈចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ៤,៣៧១ នាក់៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ

បើមនុស្សចង់បានលាភសំណាងពេលចាស់ទៅ ត្រូវចាំបិទទ្វារទាំង៣នេះឱ្យបានហ្មត់ចត់

រឿង៤យ៉ាងដែលឪពុកម្តាយត្រូវបង្រៀនកូនជាចាំបាច់ បើចង់អោយពួកគេក្លាយជាក្មេងល្អ

មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ

យោបល់ទាំងអស់ (0)