បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-14

Update៖ មនុស្ស ៣៥នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៃរដ្ឋកាលីហ្វ័រញ៉ា (មានវីដេអូ)

#អគ្គិភ័យ# #កាលីហ្វ័រញ៉ា# #សង្គម# #ព័ត៌មានសង្គម#

4425

យ៉ាងហោចណាស់ព្រៃឈើប្រមាណជាង ៣លានហិចតាត្រូវខូចខាតក្នុងអគ្គិភ័យដ៏ធំមួយ នៅរដ្ឋកាលីហ្វ័រញ៉ា និងសម្លាប់មនុស្ស ៣៥នាក់ (ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ) 

វិដេអូដ៏តក់ស្លុតមួយ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម TikTok ។ ដោយរូបភាពនេះ ត្រូវផ្តិតជាប់តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីអំណាចភ្លើងបក់គួចដូចជាព្យុះកំបុតត្បូង កំពុងឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅលើផ្ទៃដីល្វឹងល្វើយរបស់រដ្ឋកាលីហ្វ័រញ៉ា។

គួរបញ្ជាក់អោយដឹងផងដែរថា អ្នកពន្លត់អគ្គិភ័យជាង ១៦.៧៥០ នាក់ចូលរួមកិច្ចសង្គ្រោះនេះ ហើយក៏បានសម្លាប់មនុស្ស ២២នាក់រួចទៅហើយដែរ។

អគ្គិភ័យនេះបំផ្លាញសំណង់ជាង ៤.១០០ និងបានឡោមព័ទ្ធសហគមន៍ជាច្រើនពីព្រំដែនអូរីហ្គូន ដល់ម៉ិកស៊ិកផងដែរ។

អគ្គិភ័យនៅលើឆ្នេរខាងលិចនេះ គឺស្ថិតក្នុងចំណោមកំណត់ត្រាអាក្រក់បំផុតដែលមិនធ្លាប់មាន។ ដែលសមុទ្រភ្លើង បានឈ្លានពានកាន់កាប់បំផ្លាញ ផ្ទៃដីប្រមាណ ៣,២ លានហិចតាកាលពីខែមុនម្តងរួចទៅហើយនៅកាលីហ្វ័រញ៉ា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស