
TNAOT News
· 2020-09-14
ជនជាតិសិង្ហបុរីចាប់យកទីផ្សារស្រមោចវិញ កំឡុងពេលជំងឺរាតត្បាតនៅតែបន្ត
#រាតត្បាត# #ស្រមោច# #សង្គម# #សេដ្ឋកិច្ចជាតិ#
6290
សហគ្រិនជនជាតិសឹង្ហបុរី John Ye មានចំណាប់អារម្មណ៍ចំពោះស្រមោចយ៉ាងខ្លាំង។ ថ្វីបើស្រមោចត្រឹមតែសត្វល្អិតដែលគ្រប់គ្នាទុកជាសត្វចង្រៃក៏ពិតមែន តែវាបានជំរុញឱ្យសហគ្រិនរូបនេះ បើកអាជីវកម្មលក់សត្វល្អិតនេះទៅវិញ។
កាលពីចុងខែកុម្ភៈដោយសារវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង សង្កេតឃើញថា ស្រមោចដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ។
ការចិញ្ចឹមស្រមោចជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១៧ ហើយក្រោយមកលោកក៏បានប្រែក្លាយចំណូលចិត្តអោយក្លាយជាមុខរបរទីផ្សារមួយ។ បើទោះបីជាមានឧបសគ្គដំបូងក្នុងកំឡុងពេលមានរោគរាតត្បាតយ៉ាងក៏ដោយ លោក Ye ក៏បានបង្ហើបថា ជាលទ្ធផលការលក់បានកើនឡើងចាប់តាំងពីខែកក្កដាមក។
លោក Ye កំពុងព្យាយាមផ្លាស់ប្តូរអត្ថន័យអវិជ្ជមានដែលទាក់ទងនឹងសត្វល្អិត។ ហើយលោកព្យាយាមបង្ហាញថា ពួកវាមានសារៈសំខាន់ណាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ហើយពួកវា ត្រូវបានបង្កើតឡើងសម្រាប់តុល្យភាពផែនដីផងដែរ។
គាត់សង្ឃឹមទៀតថា គាត់នឹងសហការជាមួយស្ថាប័នផ្សេង ដូចជាសាលារៀនជាដើម ដើម្បីបង្រៀនក្មេងៗអំពីស្រមោចនិងវដ្តជីវិតរបស់ពួកវា។
ស្រមោចដែលគាត់លក់ត្រូវបានគាត់និងបុគ្គលិករបស់គាត់ទិញនៅជុំវិញកោះដោយកត់សម្គាល់ថាពួកវាច្រើនតែលេចឡើងបន្ទាប់ពីមានព្យុះភ្លៀង។
គួរបញ្ជាក់អោយដឹងផងដែរថា ហាងរបស់លោក ដាក់លក់ស្រមោចប្រមាណ ៣០ប្រភេទ។ ហើយក្នុងនោះមានទាំងម្ចាស់ក្សត្រីស្រមោចផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេទិកាចែករំលែកព័ត៌មានអំពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា»

ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ចម្លាក់ជញ្ជាំងបុរាណ បង្ហាញពីស្ត្រីប្រើប្រាស់ កាបូបដៃកាលពី ១២០០០ ឆ្នាំមុនដូចសម័យបច្ចុប្បន្ន

យោបល់ទាំងអស់ (0)