បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-14

ការ​កុហក​ដែល​ម្ចាស់​អាជីវកម្ម​តាម​ផ្ទះ​ត្រូវ​តែ​ឈប់​ប្រាប់​ខ្លួនឯង

#ការគ្រប់គ្រងហិរញ្ញវត្ថុ# #ការ​ចាយវាយ# #អាជីវកម្ម# #ហិរញ្ញវត្ថុ# #សង្គម#

3808

បន្ទាប់​ពី​បាន​សម្រេចចិត្ត​យក​លំនៅ​ដ្ឋា​ន​មក​ប្រកប​អាជីវកម្ម អ្នក​ត្រូវ​រៀបចំ​ជា​ច្រើន​ជា​ពិសេស​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ការ​ចាយវាយ និង​គ្រប់គ្រង​លុយ​នឹង​មានការ​ផ្លាស់​ប្តូរ​។ ហើយ​ការ​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​គណនេយ្យ​ច្បាស់លាស់​មាន​ន័យ​ថា​អាជីវករ​មិនដឹង​ពី​អ្វី​ៗ​ដែល​កំពុង​តែ​កើត​មាន​ឡើង​។ដើម្បី​ជៀសវាង​បញ្ហា​នេះ អាជីវករ​ត្រូវ​តែ​ឈប់​និយាយ​ពាក្យ​កុហក​ខាងក្រោម​ប្រាប់​ខ្លួនឯង​៖

១. អ្វី​ៗ​នឹង​ល្អ​ឡើង​វិញ

ប្រសិនបើ​អ្នកសុខ​ចិត្ត​បោះបង់​ការងារ​របស់​អ្នក​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះ អ្នក​ត្រូវ​តែ​ច្បាស់​ថា​អ្នកមាន​ថវិកា​សន្សំ​គ្រប់គ្រាន់​សម្រាប់​រ៉ាប់រង​ជីវភាព​ប្រចាំ​ថ្ងៃ​និង​សម្រាប់​អាជីវក​មម្ម​របស់​អ្នកជា​មុន​សិន​។ការ​មានគំនិត​សុទិដ្ឋិនិយម​ជា​គុណសម្បត្តិ​ល្អ​មួយ តែ​អ្នក​មិន​ត្រូវ​ឲ្យ​ខ្លួន​វិជ្ជមាន​ដល់​ល្ងង់ខ្លៅ​ពេក​ទេ​។ មិន​មាន​អាជីវកម្ម​ដែល​ជោគជ័យ​ណាមួយ​ដែល​ជោគជ័យ​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​ឡើយ​។

២. ខ្ញុំ​សន្សំ​លុយ​បាន​ច្រើន​ដោយ​កាត់​បន្ថយ​ការ​ចំណាយ

ចំណុច​ល្អ​មួយ​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​នៅ​លំនៅ​ដ្ឋា​ន​ផ្ទាល់ខ្លួន​គឺ​អ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការ​ជួល​ទីតាំង​ទេ​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ព្យាយាម​រិះថាំ​គ្រប់ពេល​ទេ​។ លុយ​ដែល​អ្នក​សន្សំ​បាន​ពី​ការ​ជួល​អាច​យក​ទៅ​ប្រើ​លើ​អ្វី​ផ្សេង​ដែល​បង្កើន​គុណភាព​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក​។

៣. ខ្ញុំ​អាច​សន្សំ​លុយ​ដោយ​ប្រើ​អ្វី​ៗ​ក្នុងផ្ទះ

អាជីវកម្ម​ទាំងនេះ​ក៏​អាច​កាត់​បន្ថយ​ការ​ចំណាយ​ដោយ​ប្រើ​សម្ភារៈ​ដែល​មាន​ស្រាប់​ក្នុងផ្ទះ​ដែរ​។ ប៉ុន្តែ​វា​អាច​បង្ក​ជា​បញ្ហា​ព្រោះ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ប្រចាំ​គ្រួសារ និង​ប្រចាំ​អាជីវកម្ម​របស់​អ្នក​នឹង​មានការ​ឡូ​កឡំ​គ្នា​ច្រើន​។ វា​អាច​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​វិភាគ​លើ​អ្វី​ដែល​អ្នក​ត្រូវ​កែសម្រួល​ដើម្បី​ជួយ​ដល់​អាជីវកម្ម​របស់​អ្នកផង​ដែរ​។

ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​មិន​ថា​តូច​ឬ​ធំ​ទេ ប៉ុន្តែ​សម្រាប់​អាជីវកម្ម​តាម​ផ្ទះ អាជីវករ​ត្រូវ​តែ​យកចិត្តទុកដាក់​លើស​ដើម​ដើម្បី​ជៀសវាង​នូវ​បញ្ហា​ប្រឈម​ធំ​ៗ​នៅ​ថ្ងៃ​មុខ​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (73)

BC M

· 2020-09-20

k

មិត្ត449025760

· 2020-09-17

😮😮

Jee Na57

· 2020-09-17

🤗

Sok Chanthorn

· 2020-09-16

សូមអរគុណសម្រាប់ការផ្ដល់ចំណេះដឹង👍

Leng Bong

· 2020-09-16

good

Munnah

· 2020-09-15

👍

មិត្ត565237096

· 2020-09-15

🙂🙂🙂🙂

មិត្ត462554058

· 2020-09-15

😍😍😍

So Anna

· 2020-09-15

🤗

មិត្ត895127485

· 2020-09-15

😍😍😍😍😍

ID1321301573898680

· 2020-09-15

😮😮😮

Sotheavy 雪薇

· 2020-09-15

👍

ផុន សីហៈ Phon Seyhak

· 2020-09-15

👍👍👍👍

កូដនែនាំ78833320

· 2020-09-15

👍👍

WWE News

· 2020-09-15

👍👍

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់

ការណែនាំពិសេស