
TNAOT News
· 2020-09-15
កសាងជំរុំស្នាក់នៅរបស់កងទ័ពទីបញ្ជាការមុខទិសយោធភូមិភាគទី៥
#យោធភូមិភាគទី៥# #ហ៊ុន ម៉ាណែត# #សង្គម# #នយោបាយជាតិ# #ជំរុំស្នាក់នៅ#
1241
ខេត្តពោធិ៍សាត់ ៖ ស័ង្កសី ចំនួន ៧០០សន្លឹក ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោគ ផ្តល់ជូនទៅកាន់ទីបញ្ជាការមុខ ទិសយោធភូមិភាគទី៥ កងទ័ពជើងគោក ស្ថិតក្នុងស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។
ពិធីប្រគល់-ទទួល ត្រូវបានប្រារពធ្វើ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ត្រី កែវ សារ៉េត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១៤ តំណាង ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក ទទួលទិសយោធភូមិភាគទី៥ និងវរសេនីយ៍ទោ ចោម ថារស់ ជំនួយការមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀត។
ឧត្តមសេនីយ៍ត្រី កែវ សារ៉េត បានឱ្យដឹងថា ការឧបត្ថម្ភស័ង្កសីនេះ ដើម្បីប្រើប្រាស់លើការងារសាងសង់ បម្រើដល់កិច្ចការងាររបស់កងទ័ពដែលកំពុងឈរជើង ការពារនៅចំណុចសំខាន់ៗក្នុងភូមិសាស្ត្រ ទទួលខុសត្រូវដោយយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ត្រី ក៏បានជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១៤ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់ទ័ពគ្រប់បណ្តាអង្គភាព ធ្វើអោយយោធិនទាំងអស់មានភាពកក់ក្តៅ និងមានឆន្ទៈមោះមុតក្នុងការបំពេញភារកិច្ចការពារឧត្តម ប្រយោជន៍ជាតិមាតុភូមិ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង

អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់

ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ

យោបល់ទាំងអស់ (0)