TNAOT News

· 2020-09-15

ទោះប្រាក់ខែរាប់ K ក៏បុគ្គលិកនៅតែសម្រេចចិត្តលាឈប់ដែរ

#បុគ្គលិក# #ប្រាក់ខែ# #សង្គម# #សេដ្ឋកិច្ចជាតិ#

7969

អ្នកណា ដែលថាមិនចង់បានការងារខ្ពង់ខ្ពស់ និងប្រាក់ខែរាប់មិនអស់នោះ! គឺគ្មានទេ...

ប៉ុន្តែបើសិន អ្នកនោះជួបកត្តាមួយចំនួនខាងក្រោមនេះ គាត់មិននៅទៀតឡើយ។

១. កត្តាផ្ទាល់ខ្លួន

- បុគ្គលិក មានអារម្មណ៍ថា ខ្លួនមិនត្រូវបានថ្នាក់លើផ្តល់តម្លៃ

- មិនមានការបណ្តុះបណ្តាលជំនាញ

- មិនមានការលើកទឹកចិត្ត នៅពេលលទ្ធផលការងារល្អ

- បដិសេធរាល់គំនិតផ្តើមធ្វើគម្រោងអ្វីមួយ ដោយគ្មានហេតុផលសមរម្យ

- ទទួលសម្ពាធដ៏លើសលប់ពីថ្នាក់លើ

- ភាពមិនចុះសម្រុងក្នុងក្រុមការងារ ដែលមិនត្រូវបានដោះស្រាយ

២. កត្តាថ្នាក់លើ

- ចូលចិត្តបញ្ជា ជាជាងឱ្យកូនចៅបញ្ចេញយោបល់

- មិនចង់ឱ្យកូនចៅអភិវឌ្ឍលើសខ្លួន

- អត្តនោម័ត

៣. កត្តាបរិយាកាសក្រុមហ៊ុន

- បុគ្គលិកមិនមានអារម្មណ៍កក់ក្តៅ៖ ពេលខ្លះកន្លែងធ្វើការប្រែក្លាយជាសមរភូមិក្តៅមួយទៅវិញ។ បុគ្គលិកគ្រប់គ្នា គិតតែពីច្បាំងយកផលប្រយោជន៍ដោយមិនខ្វល់ផ្លូវភ្លឺឬងងឹត។

- តឹងតែងជ្រុលហួសហេតុ៖ កន្លែងខ្លះ មិនបានយកចិត្តទុកដាក់ចំពោះរឿងនេះប៉ុន្មាននោះទេ ដោយគិតថា ចង់អោយបុគ្គលិកមានវិន័យ និងរៀបរយលក្ខណៈ professional ។​ អត់ខុសទេ កាលដែលធ្វើបែបនេះ ប៉ុន្តែក្រុមហ៊ុនទាំងនោះ ប្រហែលជាភ្លេចពិចារណាលើផលប៉ះពាល់ ដល់បុគ្គលិក។ ថ្វីបើការងារអោយលុយពេញថ្លៃ ប៉ុន្តែបុគ្គលិកមិនមែនជាគ្រឿងម៉ាស៊ីន ដូច្នេះខួរក្បាលមិនអាចដំណើរល្អគ្រប់ពេលនោះទេ។ បរិយាកាសការងារ គួរតែមានការរៀបចំដ៏ល្អមួយ។

ចុះអ្នកដែលកំពុងអានហ្នឹង? ថីបានលាឈប់ពីការងារ? 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស