បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-16

ប្រធានផ្នែកវិទ្យាសាស្រ្តនៅ WHO ថា ពិភពលោកអាចដំណើរធម្មតាវិញយ៉ាងលឿនណាស់ក៏២០២២​ដែរ

#សុខភាព# #Soumya Swaminathan# #ជំងឺ# #វ៉ាក់សាំង# #WHO#

9108

ស្វីស ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកយើងនេះនឹងមិនអាចត្រឡប់ទៅដូចដើម (កាលពីមុនពេលកូវីដ)ទេ មុនពេលឆ្នាំ២០២២។

លោកស្រីវេជ្ជបណ្ឌិត Swaminathan បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ “យើងកំពុងតែសម្លឹងមើលទៅឆ្នាំ២០២២ ដែលមានមនុស្សភាគច្រើនបានចាក់វ៉ាក់សាំង ហើយដុះអង្គបដិបក្សនៅក្នុងខ្លួនប្រឆាំងនឹងជម្ងឺកូវីដ១៩។ ក្នុងរយៈពេលយ៉ាងយូរខាងមុខនេះ យើងនឹងត្រូវធ្វើការពាក់ម៉ាស់ រក្សាគម្លាតសង្គម និង អនុវត្តកិច្ចការផ្សេងទៀត ដើម្បីរក្សាអនាម័យ។”លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ “សកម្មភាពការពារទាំងនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ក្រោយពេលវ៉ាក់សាំងត្រូវបានចាក់លើ ៦០% ទៅ ៧០% នៃចំនួនប្រជាជនលើពិភពលោក។ នៅពេលបានដូច្នោះហើយ​ ទើបយើងអាចឃើញមានការធ្លាក់ចុះនៃការឆ្លងជម្ងឺកូវីដ។ យើងក៏មិនទាន់ដឹងដែរថា តើវ៉ាក់សាំងនេះនឹងអាចការពារជម្ងឺកូវីដបានយូរប៉ុនណា។ នេះអាចនឹងត្រូវចាក់បន្ថែមក៏ថាបាន។”ខណៈពេលដែលការកំណត់ពេលវេលានៅតែមិនប្រាកដប្រជានិងពិបាកក្នុងការព្យាករណ៍ លោកស្រីវេជ្ជបណ្ឌិតគិតថា យើងអាចរំពឹងថា យើងនឹងអាចត្រឡប់ទៅសភាពដើមដូចមុនពេលមានកូវីដវិញ យ៉ាងឆាប់ណាស់នៅឆ្នាំ២០២២៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)