
TNAOT News
· 2020-09-17
ការបង្ហាញភាពអាត្មានិយមនៅកន្លែងការងារមានតែបង្កជាឧបសគ្គដល់អ្នកប៉ុណ្ណោះ
#បុគ្គលិក# #អាជីវកម្ម# #ចៅហ្វាយ# #គុណសម្បត្តិ# #សង្គម#
3894
ការមានសមត្ថភាពក្នុងការជំរុញទឹកចិត្តខ្លួនឯងគឺជាជំនាញទន់ដ៏សំខាន់មួយដែលស្ថាប័នការងារជាច្រើនកំពុងរក។ ក្នុងពេលដែលការខិតខំប្រឹងប្រែងជាគុណសម្បត្តិល្អមួយ ការខិតខំជ្រុលពេកដែលបង្ហាញថាអ្នកស្រេកឃ្លានចង់ឡើងឋានៈ និងអាត្មានិយមនោះមិនអាចផ្តល់ឱកាសច្រើនឲ្យអ្នកជោគជ័យនៅស្ថាប័នការងារបានទេ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីឈានមុខអ្នកដទៃនៅកន្លែងការងារ៖
១-អ្នកត្រូវតែចិត្តល្អ និងឆ្លាតវៃ
ប្រសិនបើក្រុមហ៊ុនដែលអ្នកធ្វើការឲ្យមានវប្បធម៌ឲ្យតម្លៃលើអ្នកដែលបង្ហាញភាពរឹងមាំ នោះបុគ្គលិកទាំងស្រី និងប្រុសអាចមានឱកាសជោគជ័យច្រើនដោយព្យាយាមបង្ហាញចំណុចនេះ។ ប៉ុន្តែក្នុងស្ថាប័នមួយចំនួនទៀត ការបង្ហាញភាពជាអ្នកដឹកនាំ និងភាពរឹងមាំពេកអាចបង្ហាញថាអ្នកជាមនុស្សចង់ឈ្នះ និងមិនចេះបត់បែនតាមអ្នកដទៃ ដែលអាចនឹងប៉ះពាល់ដល់ឱកាសការងាររបស់អ្នកនៅថ្ងៃមុខ។
ដោយហេតុដូចនេះទើបអ្នកត្រូវប្រកាន់ខ្ជាប់ផ្នត់គំនិតចិត្តល្អ និងឆ្លាតវៃដែលចេះបត់បែនតាមបរិស្ថានការងារនៅកន្លែងនីមួយៗបាន។
២-រៀបចំពេលនិយាយតែពីរនាក់ជាមួយបុគ្គលិកដទៃ
អ្នកអាចចាត់ទុកវាដូចការប្រមូលទិន្នន័យបាន។ អ្នកត្រូវតែដឹងពីអត្តចរិត និងគុណសម្បត្តិរបស់មិត្តរួមការងាររបស់អ្នកដើម្បីជួយឲ្យអ្នកធ្វើការបានដោយមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ការធ្វើដូច្នេះបង្ហាញទៅចៅហ្វាយរបស់អ្នកថាអ្នកជាមនុស្សដែលចាប់អារម្មណ៍ក្នុងការពង្រឹងការធ្វើការជាក្រុមដែលល្អសម្រាប់ស្ថាប័ន។
៣-សួរចៅហ្វាយរបស់អ្នកពីឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន
អ្នកគួរតែរក្សាទំនាក់ទំនងជាប់លាប់ជាមួយចៅហ្វាយរបស់អ្នកពីការប្តេជ្ញាចង់រ៉ាប់រងទំនួលខុសត្រូវច្រើនជាងមុន។ ក្នុងកំឡុងពេលមានការផ្ទុះជំងឺនេះ ការសន្ទនាទាំងនេះកាន់តែមានសារៈសំខាន់ជាងមុនទៅទៀត ព្រោះក្រុមហ៊ុនជាច្រើនអាចនឹងផ្អាកការរើសបុគ្គលិកថ្មីដែលធ្វើឲ្យពួកគេត្រូវការបុគ្គលិកដែលនៅសល់ទៅបំពេញការងារថ្មីៗ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ

ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់

កម្មវិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា

លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ

យោបល់ទាំងអស់ (0)