
TNAOT News
· 2020-09-18
កូវីដ១៩ពិភពលោកឡើងជាង៣០លាន ខណៈកម្ពុជាមានតែម្នាក់ដេកពេទ្យ
#COVID-19# #ព្យាបាល# #បាត់បង់ជីវិត# #សុខភាព# #ជំងឺ#
4850
ចំនួនអ្នកជំងឺកូវីដ១៩ ទូទាំងពិភពលោកបានឡើងដល់ជាង៣០លាននាក់ហើយ ចំណែកចំនួនអ្នកបាត់បង់ជីវិតវិញគឺមានចំនួនជាង៩៤ម៉ឺននាក់។
ប៉ុន្តែប្រទេសកម្ពុជា ត្រូវចាត់ទុកថា ជាប្រទេសជោគជ័យមួយនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ។ ក្រសួងសុខាភិបាលបានឱ្យដឹងថ្ងៃទី១៨ ខែកញ្ញានេះថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ។ កម្ពុជាមានអ្នកជំងឺកូវីដ១៩តែម្នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាជនកម្ពុជា ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩នេះ។
រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន២៧៥នាក់ ប៉ុន្តែ២៧៤នាក់បានព្យាបាលជាសះស្បើយហើយ។ ដូច្នេះនៅសល់តែម្នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កូវីដ១៩ មិនត្រឹមតែធ្វើឱ្យមានមនុស្សជាង៣០លាននាក់ធ្លាក់ខ្លួនឈឺ និ ជាង៩៤ម៉ឺនាក់បានបាត់បង់ជីវិតនោះទេ។ វាបានមានវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ ដល់សេដ្ឋកិច្ចពិភពលោកដោយរួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)