
TNAOT News
· 2020-09-19
ឡានធំល្បឿនលឿនប៉ុណ្ណាទៅ ទើបដល់ថ្នាក់នេះ?
#រងរបួសធ្ងន់# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ# #ស្រុកអូរជ្រៅ#
4432
ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ៦នាក់រងរបួសធ្ងន់ និង៦នាក់ទៀតបានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កើតឡើងកាលពីវេលាម៉ោង០៣ និង៤០នាទីរសៀលថ្ងៃទី១៨ កញ្ញា ស្ថិតលើកំណាត់ផ្លូវជាតិ៥៨ ត្រង់ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាមMA-8759 ជារថយន្តផ្ទុកទំនិញធុនធ្ងន់ (ដឹកសត្វជ្រូក) បើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។
លោកអធិការបានបញ្ជាក់ទៀតថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានរេចង្កូតទៅខាងស្តាំ បុកនឹងបង្កាន់ដៃស្ពានពេញទំហឹងរថយន្ត ហើយផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ។ ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់មនុស្សម្នាក់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តនគរបាលជំនាញ ចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)