
TNAOT News
· 2020-09-19
ព្រឹកមិញ សពខាងស្រីបានអណ្តែតឡើងហើយ !
#លង់ទឹក# #សង្គម# #ខេត្តកោះកុង# #ព័ត៌មានសង្គម# #សាកសព#
10336
ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមបន្តឱ្យដឹងថា យុវនារីម្នាក់ដែលលង់ទឹកនៅកោះស្តេច គឺបានរកឃើញសាកសពហើយ កាលពីនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃ១៩ កញ្ញា នេះ អណ្តែតត្រង់ចំណុចឆ្នេរកៀនប្រង់ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ក្នុងពេលនោះ គឺមានកម្លាំងសមត្តកិច្ច សហការពីថ្នាក់មូលដ្ឋានដល់ខេត្តផងដែរ។ សប្បាយក្លាយជាទុក្ខ! ២នាក់ចុះលេងទឹកសមុទ្រ ប្រុសរកឃើញ ស្រីបាត់ខ្លួន។
សូមរម្លឹកថា កាលពីម៉ោង៦ នឹង២៥នាទីព្រឹកថ្ងៃទី១៨ កញ្ញា មានករណីយុវជនប្រុស-ស្រី២នាក់បានរងគ្រោះថ្នាក់ដល់ជីវិត ដោយមូលហេតុចុះលេងទឹកសមុទ្រនៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែក ស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ជនរងគ្រោះម្នាក់ឈ្មោះ ដា ស្រីឡែន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នឹងម្នាក់ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ។ ភ្លាមនោះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលរកឃើញយុវជនម្នាក់ នឹងលើកស្រង់ឡើងគោករង់ចាំក្រុមគ្រួសារមកទទួលយក ចំណែកយុវនារីម្នាក់បានបាត់ខ្លួន តែទោះជាយ៉ាងណាសមត្តកិច្ចកំពុងបន្តរុករក ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

យោបល់ទាំងអស់ (0)