
TNAOT News
· 2020-09-19
១៥ នាទីស្បែកសភ្លឺតាមធម្មជាតិនិងតឹងណែន ចាំបាច់អីទិញផលិតផលខាតស្បែកនាំអស់លុយនោះ
#គន្លឹះថែទាំសុខភាព# #សុខភាព# #វិធីខាត់ស្បែក# #សម្រស់#
10146
ថ្ងៃនេះសុភាពនារីៗនឹងបានដឹងពីគន្លឹះធ្វើហ្វមខាត់ឲ្យស្បែកសភ្លឺរលោងតាមបែបធម្មជាតិ ដោយមិនចំបាច់អីត្រូវទៅចំណាយប្រាក់រាប់ដុល្លារទិញផលិតមានជាតិគីមីមកខាត់ស្បែកនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពកោសិកាស្បែកនោះទេ។ អ្វីដែលពិសេសនោះវាជាវិធីងាយៗនឹងធ្វើហើយបានផលរហូតមិនគួរឲ្យជឿ ព្រមទាំងធ្វើឲ្យស្បែកលោកអ្នកមានសុភាពល្អ មើលទៅសស្អាតនិងមានសំណើម។
វត្ថុធាតុដើមដែលត្រូវការ៖
- ស៊ុតទា ១ គ្រាប់
- ទឹកឃ្មុំ ១ ស្លាបព្រា
- ទឹកក្រូចឆ្មារ ១ ស្លាបព្រា
- ម្សៅ Baking Soda មួយចឹប(រកទិញបានតាមផ្សារ)
- ម្សៅពោត ១ ស្លាបព្រា
វិធីធ្វើនិងលាប
- គោះស៊ុតយកតែពងស ១ ស្លាបព្រាដាក់ក្នុងកូនចានរួចគោះវាឲ្យបែកសព្វ
- ដាក់ម្សៅ Baking Soda មួយចឹប ទឹកក្រូចឆ្មារ ១ស្លាបព្រា និងទឹកឃ្មុំ ១ ស្លាបព្រាចូលទៅក្នុងកូនចានពងទា ហើយកូរវាឲ្យល្មមមួយសព្វ
- ចាប់ម្សៅពោត ១ ស្លាបព្រាដាក់ចូលទៅក្នុងល្បាយកូររួចនោះ ហើយកូរវាឲ្យសព្វម្ដងទៀត
- លាបវាលើស្បែកត្រង់កន្លែងដែលអ្នកចង់លាប រួចទុកចោលរយៈពេល ៥ នាទី រួចលាបបន្ថែមពីលើម្ដងទៀតដោយទុកចោល ១៥ នាទីបន្ថែម ចុងបញ្ចប់ចាំលាងសម្អាតវាចេញ។
- ចូរចងចាំមុនពេលលាបល្បាយនេះលើស្បែកអ្នកត្រូវប្រាកដចិត្តថាបានលាងសម្អាត និងគ្មានគ្រឿងសម្អាងលើស្បែក។ អត្ថបទដោយ៖ រីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)