
TNAOT News
· 2020-09-20
អាវុធហត្ថរាជធានីភ្នំពេញប្រគល់ជនសង្ស័យលួចរថយន្តម្នាក់ទៅឲ្យអាវុធហត្ថខេត្តតាកែវ
#ប្រគល់ជនសង្ស៍យម្នា់អោយអាវុធហត្ធខេត្តតាកែវ# #បន្លំលួចរងយន្តភ្ញៀវ# #សង្គម# #អាវុធហត្ថរាជធានីភ្នំពេញ# #ព័ត៌មានសង្គម#
7363
ភ្នំពេញ៖ចោរបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់សុំសោរថយន្តភ្ញៀវហើយបើកទៅបាត់ ពេលនេះបានសារភាពជុំវិញហេតុការណ៏ដែលខ្លួនបានធ្វើសកម្មភាពលួចរថយន្តរប់ភ្ញៀវហើយ
ជនសង្ស័យដែលបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលយកសោរថយន្ដពីភ្ញៀវក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់ ត្រូវបានអាវុធហត្ថជំនាញនៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនបាន នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ ដោយបានបន្លំធ្វើដូចជាបុគ្គលិកផ្ទះសំណាក់ជួយលើកឥវ៉ាន់ដាក់ចូលបន្ទប់ ហើយបានសុំសោរថយន្ត ពីភ្ញៀវដោយប្រាប់ថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកក៏បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ ធ្វើដូចជាសាច់ញាតិម្ចាស់រថយន្ត ហើយក៏លួចយករថយន្តជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដងទៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលជនសង្ស័យបន្លំលួចទៅបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ។ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានដូចខាងលើ ក៏ប្រគល់ជនសង្ស័យនិងរថយន្តជនរងគ្រោះ ឲ្យអាវុធហត្ថខេត្តតាកែវចាត់ចែងបន្តតាមនិតិវិធី៕ដោយ៖សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ

ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

ជឿទេថា មនុស្សបែកគ្នាហើយ អាចត្រឡប់មកជួបគ្នាវិញបាន?

យោបល់ទាំងអស់ (172)
Bot Clone
· 2020-09-26
I see
ID77636757
· 2020-09-23
😅
មិត្ត408223755
· 2020-09-23
😅
ព័ត៏មានទូទៅ
· 2020-09-23
🤔🤔🤔
Naratphin
· 2020-09-23
wow
Sokmeng In
· 2020-09-23
លោកចោរបន្លំធ្វើថៅកែគេ គុកបានសម្រេច
មិត្ត749708292
· 2020-09-23
😮😮😮😮
ah mey9
· 2020-09-23
😮
មិត្ត255623786
· 2020-09-23
👍👍👍👍👍
អូន៚បុប្ផា៚
· 2020-09-23
🤔🤔
Ah pha 22
· 2020-09-23
🙄🙄
មិត្ត869818873
· 2020-09-22
.🤐🤐🤐
Leng Sereyrath
· 2020-09-22
👍
Visarl KH
· 2020-09-22
មើលព័ត៌មានត្នោត បានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត😍😍😍😍😍😍😍😍😍👍👍👍👍👍👍👍👍👍👍👍
FAN Ronaldo667231806
· 2020-09-21
ធ្វេីខុសត្រូវទទួលទោស
- 1
- 2
- 3
- 4
- 5
- 6
- 12
ទៅកាន់