បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-21

បុរសជនជាតិចិនម្នាក់ជិះទូកទេសចរណ៍កំសាន្តទន្លេមេគង្គធ្លាក់ចូលទន្លេលិចបាត់

#ធ្លាក់ចូលទូក# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម# #មួយក្រុមជិះទូស#

5687

ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនជាតិចិនមួយក្រុមបានជួលទូកទេសចរណ៍កំសាន្តនៅទន្លេមេគង្គមុខព្រះបរមរាជវាំងនិងផឹកស៊ីសប្បាយរួចក៏រអិលជើងធ្លាក់ចូលទឹកទន្លេលិចបាត់តែម្តង ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅទន្លេមេគង្គ មុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានជនជាតិចិនមួយក្រុមបានមកជួលទូក ទេសចរណ៍មួយគ្រឿងដែលមានឈ្មោះ បារីសឡីមេគង្គ ដើម្បីជិះកំសាន្តនៅលើផ្ទៃទឹកទន្លេមេគង្គ និងផឹកស៊ីសប្បាយ លុះមកដល់វេលាកើតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើទូកជាន់ទី២ 

ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តងទើបមានការភ្ញាក់ផ្អើលនាំគ្នាចូលរុករកនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ តែទោះជាយ៉ាងណាជនរងគ្រោះនៅមិនទាន់រកឃេីញនៅឡេីយទេ៕ដោយ ផេង​ ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស