បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-21

ទីបំផុត​ឪពុកដែលប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាននៅខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

#ឃាត់ខ្លួនឪពុក# #ទីបំផុត# #សង្គម# #ព័ត៌មានសង្គម# #ប្រើហឹង្សារលើកូន#

6096

ស្វាយរៀង៖ឪពុកដែលប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។

គួររំលឹកថា ហ្វេសប៊ុកមួយឈ្មោះ Bee Nang Sad បានបង្ហោះនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន


សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង។

បញ្ហានេះ លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន លោកអធិការ បន្តថា លោកបានអោយលោកនាយប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ តែរកមិនឃើញ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយដែរ ៕ ផេង​ ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (71)

មិត្ត556710576

· 2020-09-27

got him

ID77155969

· 2020-09-23

Wow

យ៉ាន សារាម

· 2020-09-23

👍👍👍👍

មិត្តភ័ក្រ្ត 7684392

· 2020-09-22

😳😳😳😳

មិត្ត75005593

· 2020-09-22

😆😆

មិត្ត732877791

· 2020-09-22

🤔🤔🤔

Thina

· 2020-09-22

😯😯

Mss LyLy1

· 2020-09-22

😮😮😮

មិត្ត105675528

· 2020-09-22

😎😎😎

មិត្ត534360613

· 2020-09-22

hmmm

សុភានិមិត្ត

· 2020-09-22

🤐🤐🤐

មិត្ត869899280

· 2020-09-22

😏😏😁

Vannasak

· 2020-09-22

😮😮😮😮

Saroth Khoeun

· 2020-09-22

😮😮😮

Kamsan Online

· 2020-09-22

មើលព័ត៌មាន ត្នោតបានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត😍😍😍

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់

ការណែនាំពិសេស