
TNAOT News
· 2020-09-21
ហុងកុងបិទជើងហោះហើរពីកូឡាឡាំពួរ ក្រោយពីមានអ្នកដំណើរកើតកូវីដ
#ហុងកុង# #សង្គម# #ជើងហោះហើរ# #នយោបាយជាតិ# #អ្នកដំណើរ#
3958
ហុងកុង៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកគ្រប់គ្រងអាកាសចរណ៍របស់ហុងកុង បានហាមឃាត់ការហោះហើររវាងទីក្រុង និងកូឡាឡាំពួ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីអ្នកដំណើរ៥នាក់ដែលធ្វើដំណើរតាមជើងហោះហើរ Cathay Dragon ពីប្រទេសឥណ្ឌា និង ប្តូរជើងយន្តហោះនៅកូឡាឡាំពួ ហើយបន្តមកហុងកុង មានកើតជម្ងឹកូវីដ។
ការសម្រេចនេះបានធ្វើឡើងមួយខែ បន្ទាប់ពីក្រុមហ៊ុន Air India ត្រូវបានគេបិទសម្រាប់ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ដែលនៅតែព្យាយាមវិលត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបានជាប់គាំងនៅឯបរទេសអស់រយៈពេលជាច្រើនខែ។ ប្រទេសឥណ្ឌាមានករណីកូវីដ ច្រើនជាងគេទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានចំនួន ៥.៣លាននាក់ និងកំពុងកើនឡើង។ ជាសរុប ៣០.៥ លានករណី និង ស្លាប់ ៩៥៣,០០០នាក់ ត្រូវបានរាយការណ៍ទូទាំងពិភពលោកគិតត្រឹមថ្ងៃអាទិត្យ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Cathay Dragon បាននិយាយថា៖ «គេបានជូនដំណឹងនៅយប់ថ្ងៃសៅរ៍ពីការបិទជើងហោះហើរនេះ ដោយអាជ្ញាធរសុខាភិបាលហុងកុងថា អ្នកដំណើរចំនួន ៥នាក់ដែលជិះយន្តហោះ KA734 ពីទីក្រុងកូឡាឡាំពួកាលពីថ្ងៃសុក្រសប្តាហ៍មុន មានផ្ទុកវីរុសនេះ»។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរដែលរងផលប៉ះពាល់នឹងត្រូវបានសងប្រាក់វិញឬផ្តល់ជូនការរៀបចំដំណើរកម្សាន្តផ្សេងទៀត។ រីឯយន្តហោះដែលមានផ្ទុកអ្នកជំងឹកូវីដនោះ នឹងត្រូវគេសម្អាតល្អិតល្អន់ ហើយនឹងកំពុងតែធ្វើការស្រាវជ្រាវពីអ្នកដែលមានប៉ះពាល់ក្នុងហេតុការណ៍នេះ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (55)
SaMoeun Lyda
· 2020-09-30
🙄🙄🙄
SreyKhem
· 2020-09-30
🤔🤔🤔
DaLyna
· 2020-09-30
🤔🤔🤔
SaMean SaMean
· 2020-09-30
🙄🙄🙄
ញាញ់ ញាញ់
· 2020-09-30
🤔🤔🤔
Nhanh SoPheak
· 2020-09-30
😕😕😕
Sreyne Srey
· 2020-09-30
😕😕😕
Hoeun LyDa
· 2020-09-30
😒😒😒
សាមឿន
· 2020-09-30
🙄🙄🙄
eannaven
· 2020-09-28
I see
Um monyroth
· 2020-09-23
😍😍😍😍😍
មិត្ត857628496
· 2020-09-23
😱😱🤒🤒😷😷🙏🙏🙏
ឈិតសុខចេក
· 2020-09-22
😷😷😷😷😷😷😷😷😷😷
មិត្ត977659994
· 2020-09-22
😮😮😮
មិត្តភ័ក្រ្ត 7684392
· 2020-09-22
👍👍👍
- 1
- 2
- 3
- 4
ទៅកាន់