បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-22

ហ៊ិន ច័ន្ទនីរ័ត្ន នាំយកថវិកាចំនួន ២០០០ ដុល្លារ ទៅបរិច្ចាគជូនដល់មន្ទីរពេទ្យ​គន្ធបុប្ផា

#ហ៊ិន ចាន់នីរ័ត្ន# #មន្ទីរពេទ្យគន្ធបុប្ផា# #កម្សាន្ត# #តារាខ្មែរ# #ពិធីការិនី#

6039

តារាសម្តែង​ស្រី និង​ពិធីការិនី​ប្រចាំ​ទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់ស្អាតផូរផង់ ហើយពេលនេះ តារាស្រីរូបនេះត្រូវបានមហាជននិងអ្នកគាំទ្រជាច្រើនសរសើរថា នាងជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត និង មានទឹកចិត្តល្អថែមទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើរឿងមួយដែលកាន់តែធ្វើឲ្យមហាជនសរសើរកញ្ញាកាន់តែខ្លាំង ក្រោយនាំយកថវិកាចំនួន ២០០០ ដុល្លារ បានមកពីការលក់សម្លៀកបំពាក់មួយទឹករបស់ខ្លួន យកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យ​គន្ធបុប្ផា។

ជាមួយគ្នានេះដែរ ក្រោយកញ្ញាបានបង្ហាញអារម្មណ៍រំភើបនិងសប្បាយរីករាយ ដោយបានចូលរួមចំណែកក្នុងការជួយសង្គ្រោះដល់កុមារតូចៗជាច្រើននាក់ ក៏ដូចជាការងារមនុស្សធម៌ក្នុងសង្គមមួយផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស