
TNAOT News
· 2020-09-22
ពាក្យពេចន៍អ្នកនាង អម្ពរ ទេវី បញ្ជាក់នូវទឹកចិត្តមហិមារបស់ប្តីចំពោះរូបនាង និងកូនៗខ្លាំងប៉ុណ្ណា
#អម្ពរ ទេវី# #ទឹកដីកំណើត# #ទឹកចិត្ត# #កម្សាន្ត# #តារាខ្មែរ#
3875
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បើទោះបីជាចាកចេញពីទឹកដីកំណើតទៅរស់នៅឯនាយសមុទ្រក្តី តែអ្នកគាំទ្រនៅតែចងចាំអ្នកនាង និងតែងតែស្វាគមន៍នូវវត្តមានរបស់អ្នកនាងក្នុងការសម្តែងរឿងជាបន្តបន្ទាប់ ជាពិសេស គឺបងប្អូនចង់ដឹងខ្លាំងអំពីសុខទុក្ខតារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងពេញដោយសមត្ថភាពសម្តែងឥតខ្ចោះ តាំងពីសម័យចុងឆ្នាំ៨០ ។
ថ្មីៗនេះ អ្នកនាង អម្ពរ ទេវី បានបង្ហោះសារមួយទៅកាន់ស្វាមីរបស់អ្នកនាងដែលពាក្យពេចន៍នៅក្នុងសារនោះបានបង្ហាញដល់អ្នកគាំទ្របានដឹងថា អ្នកនាងពិតជានារីដែលមានសំណាងបំផុត ដោយសារអ្នកនាងបានទទួលនូវក្តីស្រលាញ់ថ្នាក់ថ្នមពីស្វាមី ហើយកាន់តែពិសេសនោះស្វាមីអ្នកនាង គឺពិតជាបុរសដែលមានបេះដូងធំទូលាយ ព្រោះលោកបានបង្ហាញនូវក្តីស្រលាញ់មិនមែនចំពោះតែអ្នកនាង អម្ពរ ទេវី នោះទេ តែលោកបានធ្វើគ្រប់យ៉ាងដល់អ្នកមានគុណ និងកូនៗរហូតអ្នកនាង អម្ពរ ទេវី ដាច់ចេញបញ្ចេញសារចែកជូនមហាជនបានដឹងថា ស្វាមីរបស់អ្នកនាងជាមនុស្សប្រុសមានទឹកចិត្តសន្តោសមេត្តាយ៉ាងណានោះ ។
តារាសម្តែងស្រីជើងចាស់ដែលនៅតែមានទីផ្សារសិល្បៈសម្តែង និងបន្តមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនបានបង្ហោះសារនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ចំថ្ងៃខួបកំណើតរបស់ស្វាមីអ្នកនាងថា «Happy birthday to my be loved Husband ។ រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេសរបស់បង អូនសូមបួងសួងជូនពរដល់បង សូមមាន សុខភាពល្អ អាយុយឺនយូរអស់កាលអង្វែង និងសំរេចជោគជ័យ ទទួលលាបហូរចូលរាល់គ្រប់ការងាររបស់បង ថ្ងៃនេះ ភរិយារបស់បងចង់ប្រាប់បងថា ៖ បងជាបុរសគួរអោយស្រលាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបង អូន និងកូនសប្បាយ និងមានភាពកក់ក្ដៅ!! សូមអរគុណដែលបងមើលថែរអូន និងកូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much Happiest of birthdays my love.»។
ក្រោយការបង្ហោះនូវរូបភាពរបស់ស្វាមី និងពាក្យពេចន៍ផ្អែមល្អែមនោះ គេសង្កេតឃើញមិត្តរួមអាជីពរបស់អ្នកនាង អម្ពរ ទេវី ជាច្រើនរូប រួមទាំងលោកទេព រិនដារ៉ូ ដៃគូសម្តែងដ៏សាកសមរបស់អ្នកនាងបានចូលរួមត្រេកអរ និងជូនពរគូស្វាមីភរិយានូវជីវិតគូដ៏ល្អ និងមានសំណាងរៀងរហូតទៅ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)