បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-22

ព្រឹត្តិការណ៍ទទួល​ពាន​រង្វាន់​ដ៏​ធំ MAMA ​ឆ្នាំ ២០២០ ប្រកាសប្រារព្ធ​ធ្វើ​នៅក្នុងប្រទេស​កូរ៉េ​

#ពាន​រង្វាន់​# #វីរុសកូរ៉ូណា# #កម្សាន្ត# #MAMA# #TV Show#

1791

ព្រឹត្តិការណ៍ Mnet Asian Music Awards (MAMA) នឹងត្រៀម​ប្រារព្វ​ធ្វើ​នៅប្រទេសកូរ៉េជា​​លើក​ដំបូង​ក្នុង​រយៈ​ពេល ១១ឆ្នាំ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ យោង​តាម​សារព័ត៌​មាន Ilgan Sport បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ទទួ​ល​ពាន​រង្វាន់​ដ៏​ធំ MAMA ក្នុង​ឆ្នាំ ២០២០ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦ ខែធ្នូ នៅសាល​ CJ ENM Conten World ក្នុង​តំបន់ Paju នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​។

CJ ENM Content World គឺជាកន្លែងដែលមានទំហំ ២១៣,០០០ ម៉ែត្រការ៉េនឹងត្រៀមបើកដំណើរការនៅថ្ងៃទី ១ ខែធ្នូ។ ដោយសារបញ្ហាសុវត្ថិភាពជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណានិងគោលនយោបាយហុងកុងជុំវិញការចេញចូល​ប្រទេស​ហុង​កុង​ ដូច្នេះវា​ជារឿង​ពិបាក​សម្រាប់​ការ​រៀប​ចំធ្វើ​កម្មវិធី​នៅ​ក្រៅ​ប្រទេស​។ ម្យ៉ាង​វិញ​ទៀត​ ការ​ស្វែង​រក​សាលសម​ស្រប​ក្នុងប្រទេស​កូរ៉េ​ក៏​ជា​រឿង​ពិបាកដែរ​​ ដូច្នេះទើប​គ្រប់​យ៉ាង​ត្រូវ​បាន​សម្រេច​ថា​កម្មវិធី MAMA ក្នុង​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​នៅ CJ ENM Content World។

ក្រុមចម្រៀងប្រុសកូរ៉េ BTS ក៏​បាន​ប្រកាស​ថា​នឹង​មានវត្ត​មាន​ចូលរួមក្នុង​កម្មវិធីដ៏ធំនេះដែរ ហើយ​ជួរ​ឈ្មោះ​តារា​ផ្សេងៗ​ទៀត​កំពុង​ធ្វើការរៀបចំ​។ ម្យ៉ាងវិញ​ទៀត​ បច្ចុប្បន្ន​មហាជន​កំពុង​សង្ស័យ​ថា​អ្នកដែល​នឹង​ក្លាយ​ជា​ពិធី​ករ​ក្នុង​ឆ្នាំ​នេះ​គឺជា Park Bo Gum ព្រោះ​រាល់​ឆ្នាំ Park Bo Gum គឺជាអ្នកកាន់កម្មវិធីតាំងពីឆ្នាំ ២០១៧ តែខណៈពេល​នេះ​​តារា​សម្ដែង​ប្រុស​រូបនេះ​កំពុង​បំពេញ​កាតព្វ​កិច្ច​យោធា​៕ ប្រភព៖ koreaboo

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (26)

Bot Clone

· 2020-09-29

k

Bot Clone

· 2020-09-29

k

ID168888

· 2020-09-24

😣😣😣

Sina KORNG

· 2020-09-24

🙂

Triya

· 2020-09-24

🙂🙂🙂

មិត្ត468821428

· 2020-09-24

😀😀

មិត្ត287651715

· 2020-09-24

❤️

Kakaopm

· 2020-09-23

ល្អ

SEANG Bot

· 2020-09-23

🤗🤔😍😍

SEANG Bot

· 2020-09-23

good morning 🌞

SEANG Bot

· 2020-09-23

wow

VONG VireakBot

· 2020-09-23

wow

VONG VireakBot

· 2020-09-23

🤗😎😎😎

Thom168

· 2020-09-22

hi

KIM PHANET

· 2020-09-22

👎👎👎

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស