TNAOT News

· 2020-09-22

គ្រឿងសម្អាងប៉ុន្មានមុខនេះក្រសួងហាមដាច់ខាតមិនឲ្យប្រើ

#គន្លឹះថែទាំសុខភាព# #ផលិតផល# #គ្រឿងសម្អាង# #ក្រសួងសុខាភិបាល# #សុខភាព# #Product# #ក្រសួង#

10347

ផលិតផលគ្រឿងសម្អាងមួយចំនួន ដែលបានដាក់លក់នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក(Facebook) ឈ្មោះ Korean Product អាចប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិតអ្នកប្រើប្រាស់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃ ចន្ទ និងបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី ២២ ខែកញ្ញានេះ។

ផលិតផលដែលក្រសួងហាមដាច់ខាតមិនឲ្យប្រើប្រាស់នេះ មានដូចជា៖ ១. ផលិតផល KiNGs TAMIN SHOWER FILTER, ២. CICA FARM Retailzing. ៣. Happy Bath Natural និងផលិតផលគ្រឿងសម្អាងដទៃជាច្រើនទៀត។

បើតាមក្រសួងសុខាភិបាល ផលិតផលទាំងនេះ គ្មានលេខទិដ្ឋាការ បញ្ជីការ ឬប្រវេទន៍ពីក្រសួង ដូច្នេះផលិតផលទាំងនេះ ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។

«ម្ចាស់អាជីវកម្មត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម ដោយតម្រូវឲ្យរាល់ការចរាចរឱសថ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល»។

សេចក្តីប្រកាសបានក្រើនរំលឹកថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់អាយុជីវិត អ្នកប្រើប្រាស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលលើខាងលើនេះជាបន្ទាន់។

ទន្ទឹមនឹងនេះ ក្រសួងអះអាងថា នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Korean Product ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្ម និងច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស