បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-22

៥ ក្បាច់នេះហាត់សម្រកកន្លែងដែលលើសជាតិខ្លាញ់ចេញ

#រាងស្អាត# #ក្បាច់ហាត់ប្រាណ# #ហាត់ប្រាណ# #សុខភាព# #សម្រកក្បាល​ពោះ#

4648

ខ្លាញ់អាចមានកកកុញគ្រប់ទីកន្លែងក្នុងរាងកាយប៉ុន្តែមានកត្តាមួយចំនួនដែលបង្កើនលទ្ធភាពរក្សាខ្លាញ់នៅតំបន់ត្រគាកខ្នងនិងពោះ។ ជាសំណាងល្អអ្នកអាចកម្ចាត់ជាតិខ្លាញ់ចេញបានគ្រាន់ដោយធ្វើលំហាត់ប្រាណជាប់លាប់ហើយញ៉ាំរបបអាហារដែលមានអាហារធម្មជាតិស្រស់ដូចជា បន្លែ ផ្លែឈើប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ។

នៅក្នុងអត្ថបទនេះយើងនឹងពិភាក្សាអំពីវិធីដែលអ្នកអាចកម្ចាត់ខ្លាញ់បានដោយគ្រាន់តែហាត់ប្រាណ ៥ ក្បាច់ប៉ុណ្ណោះ។

១. ក្បាច់លើកដៃ៖

ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិច(បើអាចដៃកាន់បាល់ឬរបស់អ្វីមួយដែលមានទម្ងន់)ហើយលើកដៃបោះទៅចំហៀងឡើងលើ។ ធ្វើបែបនេះម្ខាង ២០ ដង។

២. ក្បាច់បង្វិលខ្លួន៖

អង្គុយចុះ បញ្ឈរជង្គង់រួចហើយបង្វិលចង្កេះទៅឆ្វេងទៅស្តាំ។ បង្វិលបែបនេះទៅមកៗ ១ នាទី។

៣. ក្បាច់ដេកពត់ចង្កេះ៖

ដេកផ្អៀង យកដៃច្រត់ទ្រទម្ងន់ខ្លួនរួចហើយពត់ចង្កេះចុះឡើងៗ។ ធ្វើបែបនេះម្ខាង ១៥ ដង។

៤. ក្បាច់ធាក់កង់៖

ដេកផ្ងារ ងើបក្បាលបន្តិចដោយយកដៃទ្រក្បាលខាងក្រោយ រួចលើកជើងឡើងលើទាំងពីរធ្វើចលនាដូចជាធាក់កង់។ ធ្វើបែបនេះ ៣០ ដង។

៥. ក្បាច់ប៉ះកែងជើង៖

ដេកត្រង់ខ្លួនលើឥដ្ឋ បញ្ឈរជង្គង់ ងើបក្បាលបន្តិចរួចព្យាយាមយកដៃឈោងប៉ះនឹងកែងជើង។ ធ្វើបែបនេះទៅមកៗ ៣០ ដង៕ ដោយ៖ Orchid

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (67)

eannaven

· 2020-09-30

nice

Mouchsophea

· 2020-09-29

😍😍😍😍😍

អង្គរក្សBHQ

· 2020-09-25

😃

មិត្ត801912943

· 2020-09-25

😍😍

Leangfong

· 2020-09-25

👍👍👍

មិត្ត289195366

· 2020-09-25

👍👍

SOTHAN

· 2020-09-25

😀😁😉

មិត្ត687074014

· 2020-09-24

😍😍😍

មិត្ត687074014

· 2020-09-24

😍😍😍😍

Naratphin

· 2020-09-23

good

SK1

· 2020-09-23

nice

ឆាលីស

· 2020-09-23

ពិតជាល្អសម្រាប់រាងកាយពិតមែន🙆

មិត្ត105675528

· 2020-09-23

😎😎😎

មិត្ត571716857

· 2020-09-23

ប្រេីវិធីនេះអាចនឹងស្រកបេីសិនយេីងតមអាហារមានជាតិខ្លាញ់

គីម ចាន់ឌី

· 2020-09-23

👍👍👍👍👍👍🦋

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់

ការណែនាំពិសេស