
TNAOT News
· 2020-09-22
ឆក់ទូរសព័្ទបានហើយតែរត់មិនរួចជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោភ្លាម
#ករណីឆក់ទូរស័ព្ធដៃ# #សង្គម# #ជនសង្ស័យបានម្នាក់# #ឃាត់ខ្លួន# #ព័ត៌មានសង្គម#
10206
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្ទុបបាគូ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ២២ឆ្នាំ មុខរបប លក់ស្រាក្រឡុក ស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ ចំណែកជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មករា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅភូមិដូនវង់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក HONDA Beat ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX- 6673 តែម្នាក់ឯងចេញពីផ្ទះគោលបំណង ទៅកន្លែងផ្ញើលុយ ដើម្បីផ្ញើលុយទៅអ្នកផ្ទះនៅឯងស្រុក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក Honda សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AD-7579 តែម្នាក់ឯង រួចធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃពីរូបនាងបានសម្រេច ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងជិះល្បាត បានដេញចាប់ខ្លួនជនសង្ស័យខាងលើភ្លាមៗតែម្ដង ក្នុងករណីនេះ សមត្ថកិច្ចបានចាប់យកម៉ូតូ១គ្រឿងរបស់ជនសង្ស័យ និងទូរសព្ទ័ដៃមួយគ្រឿង លុយ៨០$របស់នារីរងគ្រោះ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ដើម្បីធ្វើពាក្យបណ្ដឹង និងប្រគល់ទូរស័ព្ទ ព្រមទាំងលុយ៨០$នៅក្នុងស្រោមទូរស័ព្ទឲ្យទៅនារីរងគ្រោះវិញ និងធ្វើការសាកសួរទៅលើជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមច្បាប់ ៕ ដោយ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត

មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

ទម្លាប់ទាំង ៦ ចំណុច ជួយឱ្យស្ត្រីមានភាពទាក់ទាញ មានមន្តស្នេហ៍កាន់តែខ្លាំង

កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស

យោបល់ទាំងអស់ (0)