
TNAOT News
· 2020-09-22
អង្គភាពកីឡាជាង១០០នៅអង់គ្លេស ស្នើកញ្ចប់ថវិកាបន្ទាន់ពីនាយករដ្ឋមន្ត្រី
#កញ្ចប់ថវិកា# #សង្គម# #អង្គភាពកីឡា# #ព័ត៌មានសង្គម# #វិស័យកីឡា#
4268
អង់គ្លេស ៖ ក្រុមចម្រុះនៃអង្គភាពកីឡាច្រើនជាង ១០០ របស់ចក្រភពអង់គ្លេស រួមទាំងក្របខណ្ឌ Premier League និងសមាគមកីឡាបាល់ទាត់ (FA) បានស្នើទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson សុំកញ្ចប់ថវិកាជាបន្ទាន់មួយ ដើម្បីដោះស្រាយវិបត្តិដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទាំងអស់នៅក្នុងចក្រភពអង់គ្លេស បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនឡើងវិញ នៅពីក្រោយការលេងដោយបិទទ្វារកីឡដ្ឋាន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបានកាត់បន្ថយប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការងារនៅក្នុងវិស័យមួយនេះ។
នៅក្នុងលិខិតមួយ ដែលត្រូវបានចេញផ្សាយដោយគេហទំព័រ BBC បានឱ្យដឹងថា «យើងត្រូវការកញ្ចប់ជំនួយដ៏ទូលំទូលាយមួយ សម្រាប់វិស័យកីឡា និងប្រព័ន្ធការងាររបស់អង្គភាពរបស់ពួកយើង ដើម្បីជួយដល់ការស្តារឡើងវិញ នៃវិបត្តិដែលកំពុងមាន។ ហើយផលប៉ះពាល់នេះ នឹងនាំឱ្យមានការបាត់បង់វិស័យកីឡា និងសកម្មភាពជាច្រើននៃវិស័យនេះផងដែរ»៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)