
TNAOT News
· 2020-09-22
ករណីជួញដូរគ្រឿងញៀន ខេត្តកំពង់ចាម កំពុងចាត់វិធានការ ស្វែងរកចាប់ខ្លួនមុខសញ្ញា
#គ្រឿងញៀន# #ខេត្តកំពង់ចាម# #សង្គម# #មុខសញ្ញា# #នយោបាយជាតិ#
6626
ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីកងកម្លាំង ដាក់ចេញនូវវិធានការត្រួតពិនិត្យស្រាវជ្រាវមុខសញ្ញា នៃការជួញដូរគ្រឿងញៀន រួមជាមួយការអប់រំផ្សព្វផ្សាយ តាមរយៈប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យបានជាប់ជាប្រចាំ ដល់សហគមន៍មូលដ្ឋាន។
ការប្រកាសដាក់ចេញនូវវិធានការនេះ គឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក។
បើតាមលោក កៅ សុខអាន ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្កកំពង់ចាម បានរាយការណ៍ពីការងារក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។
លោកបានឱ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅទូទាំងខេត្តកំពង់ចាមបានចំនួន ១៩៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧០នាក់ ស្រី៣០នាក់ វត្ថុតាងចាប់យករួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន ១.៤១៦,៨៦ក្រាម(ទាំងសំបក) ជញ្ជីញអេឡិចត្រូនិច ១០គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
លោកថា ក្នុងរយៈពេល៦ខែចុងឆ្នាំ២០១៩ និងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ថ្វីត្បិតមុខសញ្ញានៃការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងក៏ពិតមែន ប៉ុន្តែមុខសញ្ញានៃការជួញដូរមានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។
ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបានឱ្យដឹងថា ជាលទ្ធផលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ដូច្នេះលោកជម្រុញឱ្យមន្ត្រីកងកម្លាំងនគរបាល ត្រូវបន្តពង្រឹងវិធានការរដ្ឋបាល រួមនឹងវិធានការផ្សេងៗទៀត ដើម្បីលុបបំបាត់គ្រឿងញៀន នៅក្នុងសហគមន៍៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រី៤ប្រភេទដែលសម្រស់មិនសូវបាន តែអាចជួយឱ្យបុរសមានជីវិតរុងរឿង

៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

យោបល់ទាំងអស់ (0)