បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-12

ស្ត្រីមេម៉ាយ ទីទាល់ក្រ និងសិស្សក្រីក្រចំនួន ៥៥នាក់ ត្រូវបានបណ្តុះបណ្តាលឲ្យមានជំនាញផ្ទាល់ខ្លួន ដើម្បីចិញ្ចឹមជីវិត

#ខេត្តតាកែវ# #NEW NEWS# #ចិញ្ចឹមជីវិត# #សង្គម# #ស្ត្រីមេម៉ាយ# #វិជ្ជាជីវៈ# #ព័ត៌មានសង្គម#

2490

ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សាចំនួន ៥៥នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ពីមន្ទីរកិច្ចការនារី ខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ យោងទៅតាម លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បាននិយាយថា «វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារី ដែលបានគិតគូរ និងយកចិត្តទុកដាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនស្ត្រី និងក្មេងស្រី ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដែលដូនតាបានបន្សល់ទុកជាយូរលង់ណាស់មកហើយ»។

មួយវិញទៀត តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញនេះ ក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី ស្របទៅតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី០៦ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ០១ និងដើម្បីចូលរួមលើកកម្ពស់សមភាព (យេនឌ័រ) និងបង្កើនភាពអង់អាចដល់ស្ត្រីៗ។

យ៉ាងណាមិញ មន្ទីរកិច្ចការនារីខេត្ត បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គោលដៅសំខាន់គឺជួយដល់ ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សា ឱ្យមានជំនាញផ្ទាល់ខ្លួន សម្រាប់ចិញ្ចីមជីវិត និងបង្កើនការងារជូនដល់ពួកគាត់ឱ្យមានជំនាញច្បាស់លាស់មួយផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 03-12

🙏🙏🙏

  • 1
ទៅកាន់

ការណែនាំពិសេស