បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· ម្សិលមិញ

ប្រធានាធិបតីរុស្ស៊ី យល់ស្របជាមួយនឹងគោលការណ៍សំណើសុំបទឈប់បាញ់ពីអាម៉េរិក

#អាម៉េរិក# #ព័ត៌មាន# #បទឈប់បាញ់# #ប្រធានាធិបតីរុស្ស៊ី# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2724

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកយល់ស្របជាគោលការណ៍ជាមួយនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅអ៊ុយក្រែន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាលក្ខខណ្ឌមិនទាន់ត្រូវបានសម្រេច ហើយបានបន្ថែមថាបទឈប់បាញ់ណាមួយគួរតែត្រួសត្រាយផ្លូវទៅកាន់សន្តិភាពយូរអង្វែង។លោកពូទីនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា៖«គំនិតនេះគឺត្រឹមត្រូវហើយយើងពិតជាគាំទ្រ ប៉ុន្តែមានបញ្ហាដែលយើងត្រូវពិភាក្សា ហើយខ្ញុំគិតថាយើងត្រូវនិយាយរឿងនេះជាមួយសហសេវិក និងដៃគូអាមេរិករបស់យើង ហើយប្រហែលជាមានការហៅទូរស័ព្ទជាមួយប្រធានាធិបតី Trump ហើយពិភាក្សាជាមួយគាត់»។

បើទោះបីជាមានការឯកភាពជាគោលការណ៍លើបទឈប់បាញ់ ប្រធានាធិបីរុស្សី លោក ពូទីន នៅបានបញ្ចាក់ថា តើបទឈប់បាញ់ណាមួយនឹងត្រូវដោះស្រាយមូលហេតុដើមនៃជម្លោះ ហើយព័ត៌មានលម្អិតសំខាន់ៗជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ។ទន្ទឹមនោះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា មាន «សញ្ញាល្អ» ចេញពីប្រទេសរុស្ស៊ី ហើយបានផ្តល់សុទិដ្ឋិនិយមការពារចំពោះសេចក្តីថ្លែងការណ៍របស់លោកពូទីន។ ប្រធានាធិបតីអាម៉េរិករូបនេះបានបញ្ជាក់ជាថ្មីថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីនិយាយជាមួយលោក ពូទីន ហើយបានគូសបញ្ជាក់ថា នេះដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំនៅសេតវិមានជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា «បានចេញសេចក្តីថ្លែងការណ៍ដ៏ជោគជ័យមួយ ប៉ុន្តែវាមិនពេញលេញទេ ឥឡូវយើងនឹងមើលថាតើរុស្ស៊ីនៅទីនោះឬអត់។ ហើយប្រសិនបើពួកគេមិនមែនទេ វានឹងក្លាយជាពេលវេលាដ៏ខកចិត្តសម្រាប់ពិភពលោក»។គួរឲ្យដឹងដែរថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឲ្យមនុស្សរាប់សែននាក់ស្លាប់ និងរបួស ជម្លៀសប្រជាជនរាប់លាននាក់ ធ្វើឲ្យទីក្រុងឱ្យទៅជាគំនរបាក់បែក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបំផុតអស់ជាច្រើនទសវត្សរ៍រវាងទីក្រុងម៉ូស្គូ និងលោកខាងលិច៕

ប្រែសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· ម្សិលមិញ

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស