TNAOT News

· 03-17

ក្រុមសម្ដែងល្ខោនបាសាក់ ១៨នាក់រងរបួសធ្ងន់-ស្រាល ករណីក្រឡាប់រថយន្តកែច្នៃ ១គ្រឿងនៅ ខេត្តក្រចេះ

#ការសម្ដែងល្ខោន# #ល្ខោនបាសាក់# #NEW NEWS# #ខេត្តក្រចេះ# #សង្គម# #រថយន្តកែច្នៃ# #ព័ត៌មានសង្គម#

2398

រថយន្តកែច្នៃ ១គ្រឿង ធ្វើដំណើរពីខេត្តព្រៃវែងដោយដឹកក្រុមល្ខោនបាសាក់ទៅសម្តែងនៅគីឡូម៉ែត្រលេខ៣៩ ខាងក្រោយឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានដឹកមនុស្សសរុប ២៤នាក់ ក្នុងនោះមានក្មេង ៤នាក់ បានក្រឡាប់នៅចំនុចកំពង់ដរចម្លងឬស្សីចារត្រើយខាងកើត នៅវេលាម៉ោងប្រមាណ ៣៖០០នាទីរសៀល។


ករណីគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីមូលហេតុជាន់ប្រាំងមិនស៊ី ក៍បានបង្ករជាគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានអ្នករងរបួសសរុប ១៨នាក់ក្នុងនោះស្រី១១នាក់ ក្មេង៤នាក់ និងធ្ងន់ ២ នាក់ ប្តីប្រពន្ធ និងរបួសស្រាល ១៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ២០២៥នេះ អ្នករងគ្រោះដោយសារក្រឡាប់រថយន្តកែឆ្នៃចំនួន ១៨នាក់ ក្រោយទទួលការព្យាបាលពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបានធូរស្រាល និង អនុញ្ញាតឲ្យចេញចំនួន ១៤នាក់ នៅសល់ ៤នាក់ត្រូវបបន្តព្យាបាល។

ជាមួយគ្នានេះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ក្រា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តក្រចេះ រដ្ឋបាលស្រុកព្រែកប្រសព្វ និងមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលបានជួយអន្តរាគមន៍ និងជួយសង្គ្រោះបានទាន់ពេលវេលា ដោយយកចិត្តទុកដាក់ចំពោះជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា គ្រប់ករណីព្យាបាលដល់អ្នករងរបួសមិនត្រូវបានគិតប្រាក់នោះទេ បន្ថែមលើនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានឧបត្ថម្ភអ្នករងគ្រោះនូវថវិកាសរុបចំនួន ២,២០០០,០០០រៀលផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស