បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-25

កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទាន០២គម្រោង ក្រោមជំនួយសឥតសំណងរបស់ជប៉ុន

#ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស# #រដ្ឋាភិបាលជប៉ុន# #ប្រទេសជប៉ុន# #NEW NEWS# #សង្គម# #ឆ្នាំ២០២៥# #ព័ត៌មានសង្គម#

2368

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារ ពាក់ព័ន្ធ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ក្នុងនោះមាន ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១.៨៥០.០០០.០០០ យ៉េន (ប្រមាណ ១៣,៣០០,០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។ បន្ថែមពីនេះក៏មាន ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន (ប្រមាណ ៤,៣២០,០០០ ដុល្លារអាមេរិក) សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។

យ៉ាងណាមិញ ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស