
TNAOT News
· 2020-04-22
ក្រសួងការពារជាតិរុស្ស៊ីមានគម្រោងប្រើប្រាស់ Tu-95MS រហូតដល់ឆ្នាំ២០៤០
#រុស្ស៊ី# #សង្គម# #Tu-95MS# #យន្តហោះ# #នយោបាយជាតិ#
2471
យន្តហោះទម្លាក់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី Tupolev Tu-95 បានប្រកាសដាក់ឲ្យប្រើប្រាស់ដំបូងនៅក្នុងឆ្នាំ១៩៥៦ ប៉ុន្តែចាប់តាំងពីពេលនោះរហូតមក មានការកែសម្រួលជាច្រើន ហើយត្រូវបានអភិវឌ្ឍឡើង ព្រមមួយអន្លើនឹងយន្តហោះ Tu-16 និង Tu-22 ផងដែរ ។
យន្តហោះនេះនៅតែបន្តក្លាយជាឆ្អឹងខ្នងយ៉ាងរឹងមាំរបស់កងកម្លាំងទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ ប៉ុន្ដែបើតាមប្រភពព័ត៌មាន បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី បន្តប្រើប្រាស់យន្តហោះធុននេះ នៅក្នងប្រតិបត្តិការ រហូតដល់ឆ្នាំ២០៤០ ។
ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បានផ្សព្វផ្សាយវីដេអូ បង្ហាញពីសកម្មភាពយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS បានគេចផុតពីប្រព័ន្ធមីស៊ីលបាញ់ប្រហារដោយកម្លាំងក្លែងធ្វើជាសត្រូវ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រៅពីការការពារបាននូវអាកាសយានិក, យន្តហោះនេះនៅចុះចតលើសមរភូមិកំពុងប្រតិបត្តិការ ដែលជាយុទ្ធវិធីថ្មី និងមានប្រសិទ្ធភាព ខណ:ចុះចតទីតាំងគោលដៅរបស់សត្រូវ ។
ក្នុងពេលធ្វើលំហាត់សមយុទ្ធ កម្លាំងគាំទ្របានជួសជុលទីលានអាកាស ដែលត្រូវបំផ្លាញដោយការវាយប្រហាររបស់សត្រូវ ហើយកម្លាំងថែទាំបានរៀបចំយន្តហោះបំផ្ទុះគ្រាប់បែក ដើម្បីការហោះហើរបន្ថែមទៀតផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

ក្រុងព្រះសីហនុត្រៀមរថយន្តបាញ់ទឹកជាច្រើនគ្រឿង ដើម្បីប្រារព្ធពិធីស្រង់ទឹករូបបដិមាព្រះថោង-នាងនាគ

ស្ត្រីក្រោយអាយុ៤០ឆ្នាំ មិនថាជិតស្និទ្ធនឹងអ្នកដទៃប៉ុណ្ណានោះទេ ហាមប្រាប់គេរឿងឯកជនទាំង៣នេះ

យោបល់ទាំងអស់ (0)