
TNAOT News
· 2020-06-15
Lockheed Martin ឈ្នះការដេញថ្លៃ១ពាន់លានដុល្លារ ផលិតមីស៊ីល Patriot ឲ្យសម្ព័ន្ធមិត្តទាំង៧ របស់អាមេរិក
#សម្ពន្ធមិត្ត# #សង្គម# #Lockheed Martin# #នយោបាយជាតិ# #Patriot#
6657
ក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានឈ្នះការដេញថ្លៃទឹកប្រាក់១ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតប្រព័ន្ធមីស៊ីលទំនើបផុតលេខ Patriotដើម្បីផ្គត់ផ្គង់ឲ្យដល់សម្ពន្ធមិត្តចំនួន៧ប្រទេស របស់សហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិអាមេរិកបានប្រកាសថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lockheed Martin បានឈ្នះទឹកប្រាក់ជាង១ពាន់លានដុល្លារ ក្នុងគម្រោងផលិតកាំជ្រួចមីស៊ីលលក់ទៅឲ្យប្រទេសសម្ព័ន្ធមិត្ត ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា សារជីវកម្ម Lockheed Martin បានឈ្នះកិច្ចសន្យាក្នុងទំហំទឹកប្រាក់ $1,042,250,000 សម្រាប់រាល់បច្ចេកទេស, ផែនការ, គ្រប់គ្រង, ផលិត និងសាកល្បងប្រព័ន្ធមីស៊ីល Patriot ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសសម្ពន្ធមិត្តសហរដ្ឋអាមេរិកចំនួន៧ ។
ប្រភពបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលទាំងនោះនឹងលក់ ស្ថិតនៅក្រោមកម្មវិធីលក់អាវុធយុទ្ធភ័ណ្ឌឲ្យកងកម្លាំងយោធាបរទេស ទៅឲ្យប្រទេសបារ៉ែន, អាល្លឺម៉ង់, ប៉ូឡូញ, កាតា, រ៉ូម៉ានី, កូរ៉េខាងត្បូង និងអារ៉ាប់រួម ដែលជាសម្ពន្ធមិត្តរបស់អាមេរិក ។
កាលបរិច្ឆេទបញ្ចប់គម្រោងនេះ អាចរហូតទៅដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនអវកាសយក្សមួយនេះ ក៏បានទទួលទឹកប្រាក់ប្រហែល៩០០លានដុល្លារ ដើម្បីផលិតឧទ្ធម្ភាគចក្រប្រយុទ្ធតាមសមុទ្រចំនួន២១គ្រឿងឲ្យប្រទេសឥណ្ឌា និង៣ គ្រឿងឲ្យដល់កងទ័ពជើងទឹកអាមេរិក ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាន់តែស្ងៀម កាន់តែមានឥទ្ធិពល! ស្ថិតក្នុងស្ថានភាពទាំងនេះ ត្រូវតែចេះរក្សាភាពស្ងប់ស្ងាត់ ទើ់បមានតម្លៃ

មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

ផ្កាម្លិះ Hengzhou មានក្លិនក្រអូប និងពណ៌ស

បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង

យោបល់ទាំងអស់ (0)