TNAOT News

· 02-28

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែមីនា !

#សង្គម# #Event Collection# #ព័ត៌មានសង្គម# #ពិព័រណ៌#

5456

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែមីនា ឆ្នាំ ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែមីនាខាងក្រោម៖

សង្រ្កាន្តផ្សារាត្រីកោះនរា

លែងចាំហើយ! អេដមីនសូមជ្រួលជ្រើមមុនហើយ តោះៗទៅសង្រ្កាន្តនៅផ្សារាត្រីកោះនរា អង្គុយមើលល្ខោនខោល ទស្សនាការសម្តែងឆៃយាំ វាយខ្មម ជាពិសេសមាន EDM និង Live Band ទៀត ។

កុំភ្លេចមកចូលរួមនៅថ្ងៃទី៣០ និង ថ្ងៃទី៣១ ចាប់ពីម៉ោង៤ល្ងាចតទៅ ! មានស្តង់សម្រាប់ជួល !

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=122133206834148266&set=gm.1111997200004775

ពិពរ័ណ៍ទេសចរណ៍ និងពាណិជ្ជកម្ម The Tourism and Trade Fair 2024

ដោយទទួលបានការគាំទ្រ និងការអនុញ្ញាតពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍នឹងរៀបចំ ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ “ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា” “Tourism-Opportunity For All” រយៈពេល០៦ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅទីលានតេជោ (ពយ តាមួង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើននូវការទាក់ទាញទេសចរ និងបង្កើតនូវព្រឹត្តិការណ៍សប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋ រួមទាំងការជម្រុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា វៀតណាម និងថៃផងដែរ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

012615567 

061816888 

012249878

https://www.facebook.com/overseastourismpromotion/posts/pfbid02CNJJuwy2ML6z7VoqqR29uo9wraivESRSojsL3tEKcFRxQn3JzRdytrn6QUW13Lyal

ព្រឹត្តិការណ៍ប្រគំតន្រ្តីអបអរសារទរពិធីបុណ្យចូលឆ្នាំខែ  បានមកដល់ហើយ 

រីករាយជាមួយកម្មវិធីសង្រ្កាន្តដែលថ្មីប្លែក មានម្ហូបអាហារច្រើនមុខ ការលេងល្បែងប្រជាប្រិយសប្បាយៗ និងការប្រគំតន្រ្តីពីតារាកិត្តិយស លោក Picherith Morm ម៉ម ពេជ្ជរិទ្ធ លោក Nico mrcookies នីកូ និង Djz Max level នឹងធ្វើឡើងនៅផ្សារទំនើប Exchange Square នាថ្ងៃសុក្រ ទី ២៩ មីនា ២០២៤ ពីម៉ោង ៤ល្ងាច រហូតដល់ ១១ យប់ ។ 

ចូលរួមដោយសេរី កុំភ្លេចមកអបអរពិធីបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នានៅ Exchange Square ណា

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=405151428793856&set=gm.912702287316821 

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ឆ្នាំ២០២៤ Explore the world of technology

ស្វែងយល់ពិភពនៃបច្ចេកវិទ្យា ស្វែងរកដំណោះស្រាយនវានុវត្តន៍ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ឆ្នាំ២០២៤! កុំឱ្យឱកាសពង្រីកអាជីវកម្ម និងបណ្តុះការស្រលាញ់ STEM របស់អ្នកកន្លងផុតឱ្យសោះ! សូមកត់ថ្ងៃទុកផងណា! ពីថ្ងៃទី ២៤-២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo?fbid=796863482486859&set=a.305946504911895

Cambodia’s Gems, Jewellery Exhibition 2024

ថ្ងៃទី ២១ ដល់ ២៥ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាគមពាណិជ្ជករត្បូង និងគ្រឿងអលង្ការកម្ពុជា (CGJTA) ផ្តោតលើសិប្បកម្មគ្រឿងអលង្ការ និងត្បូងប្រណីត និងគុណភាពខ្ពស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្ហាញការរចនាបែបខ្មែរដ៏ល្អ ដើម្បីកសាងទំនុកចិត្តទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://roskingemnewsreport.com/cambodias-gems-jewellery-exhibition-march-2024/

អនុឡោមភាពផលិតផលចំណីអាហារក្នុងស្រុកដើម្បីចីរភាពលើទីផ្សារ

សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ ម្ចាស់អាជីវកម្ម ធុរកិច្ចជន ម្ចាស់សហគ្រាស ពាណិជ្ជករ ចូលរួមកម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អនុឡោមភាពផលិតផលចំណីអាហារក្នុងស្រុកដើម្បីចីរភាពលើទីផ្សារ» ដែលទទួលបានការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូឧបត្ថម្ភនានា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០ រសៀល ដែលមានទីតាំងស្ថិតនៅ សហគ្រិនខ្មែរ នៃអគាមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី៩)

សូមចុះឈ្មោះចូលរួមតាមរយៈ៖ https://forms.gle/ubFcQDw72MdZwaDf6

បិទការចុះឈ្មោះ៖ ថ្ងៃទី ១៨ មីនា ឆ្នាំ២០២៤ (ចំនួនមានកំណត់)

ព័ត៌មានបន្ថែមសូមទំនាក់ទំនង

នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង តាមរយៈ៖ https://t.me/provincialccc

https://www.facebook.com/photo/?fbid=813324547502663&set=a.306856818149441

កម្មវិធី Hello RGX

កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! ចូលរួមជាមួយ Hello RGX ទាំងអស់គ្នានៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី។ ទស្សនាការជួញដូរទ្រព្យឌីជីថលជាក់ស្តែង (P2P) ក៏ដូចជាលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់ពិសេសៗជាច្រើន ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ពេលវេលា ៩ ព្រឹកដល់ម៉ោង ៧ ល្ងាច ដែលមានទីកន្លែងស្ថិតនៅ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី (ជាន់ទី១ ជិតកន្លែងផ្តល់ព័ត៌មាន) 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo?fbid=122128003574170886&set=a.122103073292170886

HOLI 2024

ត្រៀមខ្លួនរួចនៅដើម្បីទទួលបានការសប្បាយរីករាយ ជាមួយនឹងការរាំលេង និងលាបពណ៌ចម្រុះតាមប្រពៃណីឥណ្ឌា !

ចូលរួមជាមួយពួកយើងនៅថ្ងៃសុក្រ ទី ២២ ខែមីនា ចាប់ពីម៉ោង ៧ យប់ស្ថិតនៅ Noisy Chili Tap House លោកអ្នកនឹងទទួលបានមកវិញនូវភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=10169307107130643&set=gm.1636557453418430

Journey From The Heart

ការប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំរបស់ហនុមាន “Journey From The Heart“ បានមកដល់ហើយ! 

នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតសារជាថ្មីរបស់កុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក គឺស្ថិតលើការចូលរួមបរិច្ចាគ និងក្តីស្រឡាញ់ចេញពីបេះដូងយើងទាំងអស់គ្នា! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៦ ល្ងាចដល់ម៉ោង ១២ យប់ នៅ មុខរោងមហោស្រពកោះពេជ្រ ។ 

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=706774411668329&set=a.476096791402760

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យ ក.ប.ទ. រៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://mptc.gov.kh/en/featured/33421/

"IN LOVE WITH CAMBODIA Exhibition"

សូមណែនាំ Orest The Cat ដែលជាវិចិត្រករទីក្រុងដ៏ពិសេសរបស់យើងមកពីប្រទេសរុស្ស៊ី ហើយឥឡូវនេះបានមកដល់ទីក្រុងភ្នំពេញ។ ជាមួយទេពកោសល្យដ៏គួរឱ្យស្ញប់ស្ញែងនៅក្នុងឈុតគំនូរជីវចលរុស្ស៊ីដ៏រស់រវើក សិល្បៈដ៏ទាក់ទាញរបស់ពួកគេបង្កើតទំនាក់ទំនងដ៏មានឥទ្ធិពល។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ នៅ Meta House ចាប់ពីម៉ោង ៨ព្រឹកតទៅ!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=824368356400041&set=gm.946187653732896

M2M Concert

កាន់តែអស្ចារ្យតែម្តងលើកនេះ! ចាំជួបគ្នានៅ M2M Concert ជាមួយនឹង​សិល្បៈករដូចជា KESORRR កេសរ , Kanhchna Chet-ចិត្ត កញ្ចនា , និង Phnom Penh Dance Studio x We Best Crew ចាប់ពីម៉ោង ៥ ល្ងាចតទៅ នៅថ្ងៃទី ១០ ខែមីនានេះ!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

https://www.facebook.com/photo/?fbid=395167486606208&set=a.222247330564892

ការប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំរបស់ហនុមាន "Journey From The Heart"

ការប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំរបស់ហនុមាន “Journey From The Heart“ បានមកដល់ហើយ! 

នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតសារជាថ្មីរបស់កុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក គឺស្ថិតលើការចូលរួមបរិច្ចាគ និងក្តីស្រឡាញ់ចេញពីបេះដូងយើងទាំងអស់គ្នា! មានការសម្តែងដ៏អស្ចារ្យជាច្រើនរបស់សិល្បករ និងសិល្បការនីដែលនឹងមានវត្តមានដូចជា: Vann Da - វណ្ណដា KingChi Kwan YuuHai - យូហៃ Goofy-20 Roxy ពិធីករ Ieng Vichhai និងពិធីការនី Heng keo nita

ការប្រគំតន្ត្រីប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង១២យប់ ដែលមានទីតាំងនៅមុខរោងមហោស្រពកោះពេជ្រ !

ចូលរួមទស្សនាដោយសេរី! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=706774411668329&set=a.476096791402760

សិក្ខាសាលាអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ២០២៤

ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០២៤ ក្លឹបអ្នកដឹកនាំវ័យក្មេង នៃសាលាភាសាបរទេសខេមអាស៊ានសូមនាំមកនូវសិក្ខាសាលាមួយក្រោមប្រធានបទ “ស្រ្តីនិងភាពជាអ្នកដឹកនាំ”។ វាគ្មិនកិត្តិយសរបស់យើងដែលមកពីស្ថាប័នផ្សេងៗ នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការសិក្សា និងការងារ ជាពិសេសលើកទឹកចិត្ត និងជំរុញស្រ្តី ដើម្បីក្លាយជាអ្នកដឹកនាំ ក៏ដូចជាសម្រេចនូវក្ដីស្រមៃរបស់ពួកគេ។

សិក្ខាសាលាប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅ សាលាភាសាបរទេស CAM-ASEAN (សាខាក្បាលថ្នល់) ចាប់ពីម៉ោង ៨ ព្រឹក ដល់ ១១:៣០ ព្រឹក ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=122146702142038394&set=a.122125098968038394

ទិវាអំណានលើទី៩

ទិវាជាតិអំណានត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងឡើងវិញនូវវប្បធម៌អាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រ។ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ប្រកបដោយភាពអធិកអធម៌ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ៖

១- កម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រោមប្រធានបទ "អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត" ដោយការប្រឡងប្រណាំងជ័យលាភីថ្នាក់ជាតិប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

២- ការជ្រើសរើសបេក្ខជន បេក្ខនារី ជ័យលាភីចំនួន ៣រូប ដែលមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយប្រធានបទ "តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់សីលធម៌ និងចរិយាធម៌" ដើម្បីអបអរទិវាជាតិអំណាន លើកទី៩ ។ កាលបរិច្ឆេទផុតកំណត់ទទួលស្នាដៃ ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ទទួលស្នាដៃនៅនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ។

៣-ការតាំងពិព័រណ៌សៀវភៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/events/736586195099714?acontext=%7B%22event_action_history%22%3A[]%7D


អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦

អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។

កូនខ្មែរគ្រប់រូប សូមឧទ្ទិសថ្វាយ និងរំលឹកដល់គុណូបការៈចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/KhmerCultureMinistry/posts/pfbid02m62pbbN6oRNxDH4Wr1XHAVpFpQvJ7g1SgnRxL6jLvHAR5PkA4VcoqErh5Q7CcrwGl

បរិវត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

វេទិកាសហគ្រិនភាព ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» ស្វែងយល់ពីទិដ្ឋភាពជាក់ស្តែងនៃសហគ្រាសធុនតូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ដែលកំពុងដំណើរការឈានទៅរកបដិវត្តន៍ឌីជីថល។ វេទិកានេះ នឹងពិភាក្សាផ្តោតលើបញ្ហាដែល MSMEs នៅប្រទេសកម្ពុជា កំពុងប្រឈមមុខក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល ដូចជាធនធាននៅមានកម្រិត និងការរឹតត្បិតបទប្បញ្ញត្តិ ស្របពេលដែលឱកាសជាច្រើនកំពុងបើកចំហ ដូចជាលទ្ធភាពទទួលបានទីផ្សារសកល និងការបង្កើនផលិតភាព។ វេទិកានេះ នឹងធ្វើឡើងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ពីម៉ោង ៩:00 ព្រឹក ដល់ម៉ោង ៥ៈ៣០ ល្ងាច តាមរយៈកម្មវិធី ZOOM និង FACEBOOK LIVE ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

086 776 692

060 476 456

https://www.facebook.com/photo/?fbid=400873569258475&set=gm.1551466132356684

បុណ្យទន្លេលើកទី៨

ជួបគ្នាថ្ងៃទី ១៦-១៧ ខែមិនា ឆ្នាំ២០២៤នេះក្នុងកម្មវិធី "បុណ្យទន្លេលើកទី៨" ក្រោមប្រធានបទ "ទន្លេដើម្បីសន្តិភាព នឹងការអភិវឌ្ឍន៍ " ។ នៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព នឹងសោមនស្សរីករាយនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ទស្សនាដូចជា ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ការតាំងពិពណ៌ផលិតផលទេសចរណ៍ ផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនាៗ នៅតាមបណ្តោយស្ទឹងសៀមរាប នឹងតំបន់ផាប់ស្ត្រីត ផងដែរ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរ នឹងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប នឹងបណ្តាខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជម្រុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គផងដែរ ៕ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/SundayTripkh/videos/940009230987032/

កម្មវិធី Westview Fun Run

តស់! ចូលរួមបរិច្ចាគទាំងអស់គ្នា ជាមួយកម្មវិធីរត់កំសាន្ត Westview Fun Run ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា។ សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា សហការរៀបចំកម្មវិធីរត់កំសាន្ត Westview Fun Run ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ ព្រឹកដល់ម៉ោង ៩ ព្រឹក នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

https://www.facebook.com/photo/?fbid=776634111158619&set=a.618245770330788

កម្មវិធី Lost Connection: Underworld 

The Queen ត្រឡប់មកវិញហើយជាមួយនឹង Lost Connection: Underworld ដែលមានការរៀបចំថ្មីប្លែក មិនធ្លាប់ឃើញពីមុនមកនៅប្រទេសកម្ពុជា។ សម្រាប់កម្មវិធី Lost Connection លើកនេះធ្វើឡើងនៅទីតាំងពិសេសមួយនៅ The Elysee កោះពេជ្រ។ យើងនឹងនាំយកតន្រ្តី Lost Connection ទៅខាងក្រោមទីក្រុង នៅចំណតឡានក្រោមដីអគារ Elysee។ កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៦ល្ងាចដល់ម៉ោង ៣ ទៀបភ្លឺ ។

សំបុត្រចូលរួមចាប់ពី ១០ ដុល្លារដល់ ១៥ ដុល្លារ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

093 457 773

https://www.facebook.com/photo/?fbid=122125083236111498&set=gm.1302584073754014

International Diversity Festival, Cambodia 2024

ទទួលយកបទពិសោធនៃទស្សនីយភាពសិល្បៈវប្បធម៌នៃបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក តាមរយៈមហោស្រព #IDFC2024។ ទន្ទឹមនឹងការសម្តែងសិល្បៈ អ្នកចូលរួមក៏អាចសាកល្បងម្ហូបអាហារ និងស្វែងយល់ពីវប្បធម៌ អរិយធម៌នៃប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ដែលមានទីតាំងនៅ Premier Center Sen Sok - Halls F & G ។ 

សម្រាប់ព័ត៌មានមល្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

info@paragon.com.kh

https://www.facebook.com/WorldCulturesKH/posts/pfbid0BD1ieoUo3N3bwfZgoDBs1ryZjS8sYHynGbKRWA5gZbMUYrcBsBhkLHiFu7PZeV11l

Phnom Penh Farmers' Market

គាំទ្រអាជីវកម្មឯករាជ្យ និងហាងលក់ទំនិញផលិតក្នុងស្រុក។ សូមស្វាគមន៍មកកាន់ផ្សារកសិករភ្នំពេញ! 

កន្លែងរៀបចំរបស់យើងមានទីតាំងស្ថិតនៅ F3 - Friends Futures Factory ។ មជ្ឈមណ្ឌលសហគមន៍ដែលគាំទ្រសិល្បករក្នុងស្រុក អ្នករចនាម៉ូត ការចាប់ផ្តើមអាជីវកម្ម និងព្រឹត្តិការណ៍កម្សាន្តជាច្រើន។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០ ល្ងាច ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=693353956305557&set=gm.1122482055444206

យុវជនដើម្បីវប្បធម៍ជាតិ

យើងខ្ញុំ សូមប្រកាសជាផ្លូវការនូវកម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ខាងជើងព្រះបរមរាជវាំង) ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ !

ចូលរួមទស្សនាដោយសេរី

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

069 491 992

https://www.facebook.com/photo?fbid=392811793394107&set=a.185978944077394

ពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា ITALIAN EXPO CAMBODIA

ហេតុអ្វីត្រូវចូលរួមទស្សនាពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា 2024? 

ស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យដូចជា វិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង សំភារៈផ្ទះបាយ សំភារៈតុបតែងផ្ទះ ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ផ្នែកបច្ចេកវិទ្យា និងសំភារៈផ្គត់ផ្គង់រោងចក្រ ដែលសុទ្ធសឹងផលិតផលដ៏មានគុណភាពខ្ពស់ និងនាំចូលមកពីប្រទេសអ៊ីតាលី ។ សូមអញ្ជើញចូលរួមទស្សនាដោយសេរី ជួបគ្នានៅថ្ងៃទី ៧-៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹកដល់ម៉ោង ៦ល្ងាចខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

010 792 242

https://www.facebook.com/photo/?fbid=122128828742120598&set=gm.1157099085273514

celebrez le 8 mars en musique

សូមអញ្ជើញមកអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅវិទ្យាស្ថានបារាំងជាមួយនឹងការសម្តែងតន្ត្រីពីរប្រភេទ នៅលើឆាកសម្តែងខាងក្រៅ !

ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ដែលប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ០៨ ខែមីនា វិទ្យាស្ថានបារាំងនៃកម្ពុជា ចាប់ពីម៉ោង ៧យប់តទៅ សូមអញ្ជើញអ្នកមកស្វែងរកសិល្បករស្រីនៅលើឆាកក្រៅឆាករបស់ខ្លួនក្នុងការសម្តែងតន្ត្រីពិសេសពីរប្រភេទ ! ការប្រគុំតន្រ្តីចាប៉ីដំបូងជាមួយលោកស្រី ស៊ិន សយ និងលោក គង់ បូរាណ ក្នុងទម្រង់ជាតន្ត្រី និងច្រៀងសន្ទនាតាមប្រពៃណីចាប៉ី បន្ទាប់មកសម្តែងដោយក្រុមភ្លេង មេធា ដែលជាក្រុមភ្លេងដំបូងដែលផ្សំឡើងដោយស្ត្រីនៅកម្ពុជា។ 

ចូលរួមដោយសេរី!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=772311628143273&set=gm.1139712287203880

women's leadership conference

យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំអ្នកអំពីឱកាសដ៏គួរឱ្យកត់សម្គាល់ដែលអាចមានឥទ្ធិពលយ៉ាងសំខាន់លើស្ថាប័នរបស់អ្នក និងអ្នកដឹកនាំរបស់ខ្លួន រួមមានឧស្សាហកម្មផ្សេងៗ (មិនកំណត់ចំពោះស្ត្រី) និងវិន័យ។ សន្និសីទនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាច ដែលមានទីតាំងស្ថិតនៅ Singapore Cambodia International Academy – SCIA ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

012 493 849

https://www.facebook.com/photo/?fbid=780912707391722&set=gm.1134787824622265

The Cambodia Tech Catalyst 2024

យើងមានសេចក្តីសោមនស្សរីករាយអញ្ជើញអ្នកចាប់ផ្តើមអាជីវកម្ម វិនិយោគិន និងអ្នកបង្កើតប្រព័ន្ធអេកូឡូស៊ីដែលបានជ្រើសរើសមកចូលរួមក្នុងកម្មវិធី Cambodia Tech Catalyst 2024 ចាប់ពីថ្ងៃទី ១២-១៤ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅ កោះ ពេជ្រ ។

សហការរៀបចំដោយ OCIC រួមជាមួយនឹង Google, Impact Hub, Connexion ព្រឹត្តិការណ៍នេះនឹងសម្គាល់ដំណើរទស្សនកិច្ចសម្ពោធរបស់ Google Cloud ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=702771432060893&set=gm.942310967559424

Summer Fair

សូមណែនាំពិព័រណ៍រដូវក្តៅ! ជាព្រឹត្តិការណ៍តាំងពិពណ៌ អាហារ និងលេងកម្សាន្តសប្បាយរីករាយលើកដំបូង ដែលនាំមកជូនអ្នកនូវស្ទីលថ្មីនៃការកម្សាន្ត និងសកម្មភាពគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងការចូលទស្សនាដោយឥតគិតថ្លៃនៅ Factory Phnom Penh នៅថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១១ ព្រឹក ដល់ ៩ យប់។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

081 888 903

https://www.facebook.com/photo/?fbid=122110056656185439&set=gm.2024763914571029

Kids Fair & Family Expo Cambodia - ពិព័រណ៍កុមារ និងគ្រួសារ 

ប៉ាម៉ាក់មានគម្រោងហើយឬនៅ? បើនៅទេ តោះណាត់គ្នាទៅលេងពិព័រណ៍កុមារ និងគ្រួសារលើកទី ១០! 

កន្លែងក្មេងលេងធំៗចំនួន ៤ ចូលរួមដោយសេរីចាំស្វាគមន៍អូនៗកុមារ។ អីវ៉ាន់ចាំបាច់ដូចជាទឹកដោះគោ ខោទឹកនោម សម្ភារៈបេប៊ី កុមារ និងគ្រួសារបញ្ចុះតម្លៃ និងទិញថែមៗដែលធ្វើជួយសន្សំសំចៃថវិកាដល់ទៅ ៥០% សម្រាប់ប៉ាម៉ាក់! ផលិតផល Tester/sample ចាំចែកជូនពូមីងយកទុកឲ្យអូនៗសាកប្រើប្រាស់។ កម្មវិធីប្រកួតលើឆាកសប្បាយៗដែលលោកតាលោកយាយ អ៊ុំពូមីង ប៉ាម៉ាក់អង្គុយមើលទប់សប្បាយមិនបានជាមួយភាពវៃឆ្លាតរបស់អូនៗកុមារ។ ប៉ាម៉ាក់កុំភ្លេចនាំកូនៗមកជួប Alien ទាំងអស់គ្នា! ជួបគ្នាឆាប់ៗនេះ! ពិព័រណ៍កុមារ និងគ្រួសារលើកទី ១០ នឹងធ្វើឡើងនៅថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

095 990 895

077 377 228

https://www.facebook.com/kidsfairanussa

កីឡាថាសហោះ CAMBODIA ULTIMATE OPEN 2024

ការប្រកួតកីឡាថាសហោះ ខេមបូឌាអល់ធីមិតអូផេន នឹងប្រព្រឹត្តិឡើងម្តងទៀតនៅថ្ងៃទី ១៦-១៧ ខែមិនា ឆ្នាំ២០២៤!

ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យយើងឃើញពីភាពអស្ចារ្យរបស់កីឡាករ កីឡាការនី ទាំងកម្លាំងកាយ ចិត្ត សាមគ្គីភាព ភាពរីករាយស្នាមញញឹម ក៏ដូចជាការប្រកួតប្រជែងពោពេញទៅដោយស្មារតីនៃកីឡានៅលើទីលាន។ ចូលរួមជាមួយជាមួយពួកយើងដើម្បីជាចំណែកមួយនៃការប្រកួតដ៏អស្ចារ្យនេះ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

reachchsey20@gmail.com

https://www.facebook.com/photo/?fbid=873760587672553&set=gm.1545323829613600

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស