បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 02-11

ហ្វាំងឡង់កំពុងដំណើរការ Robot Delivery ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបដែលអាចដឹកជញ្ជូនអាហារមិនមានការរាំងស្ទះឡើយ

#Robot Delivery# #Gadgets# #បច្ចេកវិទ្យា# #Ahping Adventures# #TNAOT DIGI#

2079

ក្នុងយុគសម័យថ្មីនេះមនុស្សរស់នៅពឹងផ្អែកលើបច្ចេកវិទ្យាស្ទើរតែទាំងស្រុង។ ស្របពេលបច្ចេកវិទ្យាមានភាពរីកចម្រើន និងកាន់តែទំនើប ការប្រើប្រាស់មនុស្សធ្វើការកាន់តែកាត់បន្ថយពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងនៅក្នុងប្រទេសហ្វាំងឡង់ទើបតែបង្កើតបច្ចេកវិទ្យាដ៏ទំនើបមួយដែលមាន Robot ជាកូនរថយន្តតូច ឬ Robot Delivery ដែលអាចដឹកជញ្ជូនចំណីអាហារដែលបានកម្មង់តាមអនឡាញមកដល់គោលដៅ ឬទ្វារខាងមុខផ្ទះតែម្តង។

 តាមរយៈវីដេអូរបស់ម្ចាស់គណនី Tiktok ដែលមានឈ្មោះ Ahping Adventures ដែលជាប្រជាពលរដ្ឋខ្មែរម្នាក់កំពុងរស់នៅប្រទេសហ្វាំងឡង់ បានលើកឡើងថា៖ នៅប្រទេសហ្វាំងឡង់ស្រួលម្យ៉ាងដែរ ប្រសិនជាយើងខ្ចិលទៅផ្សារដោយខ្លួនឯង គឺអាចមានវិធីសាស្ត្រមួយដ៏ល្អដែលអាចកម្មង់ម្ហូបអាហារតាមអនឡានតាមរយៈកម្មវិធីមួយមានឈ្មោះ Alepa ដែលមាន Robot Delivery ជាកូនរថយន្តតូចៗអាចដឹកជញ្ជូនម្ហូបអារហារដែលយើងកម្មង់ក្នុងចំនួនបរិមាណកំណត់ ពោល២ថង់ធំៗឲ្យមកដល់គោលដៅ ឬទ្វារខាងមុខផ្ទះរបស់យើងទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ម្ចាស់គណនីខាងលើបានបញ្ជាក់ទៀតថា Robot ជាកូនរថយន្តតូចៗនេះមានបច្ចេកវិទ្យាខ្ពស់ដែលអាចដឹងច្បាស់ពីស្លាកសញ្ញាចរាចរណ៍ និងយានយន្តគ្រប់ប្រភេទដែលកំពុងចរាចរណ៍នៅលើដងផ្លូវ មិនតែប៉ុណ្ណោះក៏អាចដឹងច្បាស់ពីគន្លងផ្លូវដែលគេបានកំណត់ដែលអាចដឹកជញ្ជូនម្ហូបអាហារប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាថែមទៀតផង។ ម្យ៉ាងវិញទៀតនៅពេលដែលមកដល់គោលដៅ Robot នេះនឹងជូនដំណឹងតាមរយៈការផ្ញើសារចូលទូរស័ព្ទដៃរបស់អ្នក ដើម្បីឲ្យអ្នកមកទទួលម្ហូបអាហារថែមទៀត។ 

សូមបញ្ជាក់ជូនថា ការចែករំលែកវីដេអូពីបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសដទៃគឺជាចំណុចមួយដ៏ល្អសម្រាប់ប្រទេសដែលបាននិងកំពុងអភិវឌ្ឍអាចមើលឃើញ និងស្វែងយល់ពីបច្ចេកវិទ្យាដ៏ទំនើបៗក្នុងយុគសម័យថ្មីនេះ និងអាចឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងមិនចំណាយពេលវេលាច្រើនក្នុងការទៅទិញដល់ទីតាំងដោយផ្ទាល់នោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស