
TNAOT News
· ម្សិលមិញ
បណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន
#NEW NEWS# #អគ្គនាយកអន្តោប្រវេសន៍# #ជនជាតិវៀតណាម# #សង្គម# #ព័ត៌មានសង្គម#
2760
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ចេញពីប្រទេសព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ ករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
នេះបើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ (ស្រី៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ

តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

រមណីយដ្ឋានកោះ របស់ប្រទេសម៉ាល់ឌី មិនទទួលស្វាគមន៍ជនជាតិអ៊ីស្រាអែល

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· ម្សិលមិញ
👍👍
- 1
ទៅកាន់