
TNAOT News
· 21ម៉ោងមុន
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3193
១. សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ក្នុងកម្មវិធីពុទ្ធិកសិក្សាគ្រប់កម្រិត
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួងធម្មការ និងសាសនា គួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្ដិសមាធិទៅក្នុងកម្មវិធីរបស់ពុទ្ធិកសិក្សាគ្រប់កម្រិត។
២. សម្ដេចតេជោ ជំរុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា បន្ថែមទៀត
សម្ដេចតេជោ ហ៊ុន សែន ជំរុញមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ខណៈបច្ចុប្បន្ននេះ មានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ដំណើរការដោយក្រុមហ៊ុន Air Cambodia។
៣. បណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន
អគ្គនាយកអន្តោប្រវេសន៍បណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធ ករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
៤. អតីតប្រធានាធិបតីហ្វីលីពីននឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសវនាការ ICC នៅទីក្រុងឡាអេ
លោក Rodrigo Duterte បង្ហាញខ្លួនជាលើកដំបូងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃសុក្រ ខណៈដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញ «សង្គ្រាមគ្រឿងញៀន» ដ៏សាហាវ។
៥. ប្រធានាធិបតីរុស្ស៊ី យល់ស្របជាមួយនឹងគោលការណ៍សំណើសុំបទឈប់បាញ់ពីអាម៉េរិក
ប្រធានាធិបតីរុស្ស៊ី យល់ស្របជាគោលការណ៍ជាមួយនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាលក្ខខណ្ឌមិនទាន់ត្រូវបានសម្រេច។
៦. ខ្យល់ព្យុះកំបុតត្បូង បានវាយប្រហាររដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងសហរដ្ឋអាមេរិក
ព្យុះកំបុតត្បូងមួយបានបោកបក់កាត់ទីក្រុង Los Angeles ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា។
៧. ប្រជាសហគមន៍នៅភ្នំខ្នងផ្សារទទួលបានដីចំនួន ៤០ហិកតាមកវិញ ក្រោយសម្តេចធិបតីប្រកាសលុបចោលគម្រោងក្រុមហ៊ុនវិនិយោគចំនួន០៤
ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារពីក្រុមហ៊ុនចំនួន០៤ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើតំបន់ភ្នំទេសចរណ៍ធម្មជាតិនេះឡើយ។
៨. សមត្ថកិច្ចនគរបាលខេត្តរតនគិរី ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់បានយានយន្តចំនួន ៥១គ្រឿង
នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២០:០០នាទី ដល់ម៉ោង២៣:០០នាទីគណៈបញ្ជាការឯកភាពរដ្ឋបាលរតនគិរី បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់យានយន្ដតុបតែងភ្លើងខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព បានចំនួន ៥១គ្រឿង។
៩. អាជ្ញាធរខេត្តកំពត ចាត់ទុកសមិទ្ធផលសួនបាញ់ទឹកថ្មី នឹងជួយស្រូបទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើន
សួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ ត្បិតនៅមិនទាន់រួចរាល់ក៏ពិតមែន តែមានប្រជាពលរដ្ឋ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបានផុស និងចែករំលែកបន្តយ៉ាងផុសផុល ខណៈអាជ្ញាធរខេត្តកំពត ចាត់ទុកសមិទ្ធផលនៃសួនបាញ់ទឹកថ្មី នឹងជួយស្រូបទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងខេត្តកំពត។
១០. ស្នងការខេត្តកណ្ដាលបំភ្លឺការពិត ជុំវិញបុរសម្នាក់ប្រឌិតរឿងត្រូវចោរប្លន់អស់ទ្រព្យពីខ្លួននៅលើផ្លូវក្រវ៉ាត់ក្រុងទី៣
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញសេចក្ដីបំភ្លឺព័ត៌មានទាក់ទងករណីបុរសម្នាក់ថាខ្លួនត្រូវក្រុមចោរប្លន់ប្រាក់ចំនួន៦០០ដុល្លារ និង១៦ម៉ឺនរៀល ខ្សែក និងចិញ្ចៀននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល គឺជារឿងប្រឌិតទាំងស្រុង។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រជាសហគមន៍នៅភ្នំខ្នងផ្សារទទួលបានដីចំនួន ៤០ហិកតាមកវិញ ក្រោយសម្តេចធិបតីប្រកាសលុបចោល គម្រោងក្រុមហ៊ុនវិនិយោគចំនួន០៤ នៅលើតំបន់ភ្នំទេសចរណ៍ធម្មជាតិខ្នងផ្សារ

អាជ្ញាធរខេត្តកំពត ចាត់ទុកសមិទ្ធផលសួនបាញ់ទឹកថ្មី នឹងជួយស្រូបទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើន

សមត្ថកិច្ចនគរបាលខេត្តរតនគិរី ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់បានយានយន្តចំនួន ៥១គ្រឿង

បណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន

យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 2ម៉ោងមុន
😍😍
- 1
ទៅកាន់