
TNAOT News
· ម្សិលមិញ
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សម្តេចតេជោ# #សង្គម# #គូរព្រេងព្រឹទ្ធ# #ព័ត៌មានសង្គម#
3530
១. សម្តេចតេជោ៖ ចង់ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោក
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោក នឹងបានឲ្យស្ថាប័នពាក់ព័ន្ធ គួរតែពិនិត្យអំពីការខិតខំ ដើម្បីបង្កើតតម្លៃបន្ថែម តាមរយៈនូវផលិតកម្មកសិកម្ម ដែលកម្ពុជាមានច្រើនណាស់។
២. សំណង់ទ្វារទឹកព្រែកតាយី អាចស្តុកទឹកបានជាង ៤០ម៉ឺនម៉ែត្រគូប និងស្រោចស្រពទឹកលើផ្ទៃដីកសិកម្មជូនពលរដ្ឋបាន ៤ភូមិ ក្នុងឃុំពាមកោះស្នា
សល់៤ថ្ងៃទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សំណង់ទ្វារទឹកព្រែកតាយី ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានលទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺនម៉ែត្រគូបនឹងបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រាប់ឲ្យដឹងនាឱកាសឯកឧត្តមរួមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ចុះពិនិត្យទីតាំងសាងសង់សំណង់ទ្វារទឹកព្រែកតាយីកាលពីពេលថ្មីៗនេះ។
៣. ក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់ជាផ្លូវការនូវកម្មវិធី “គូរព្រេងព្រឹទ្ធ” ដើម្បីចែលរំលែកបទពិសោធន៍និងការរក្សាដៃគូរជីវិតឲ្យបានយូរអង្វែង
កម្មវិធី “គូព្រេងព្រឹទ្ធ” ( The Priceless Memories) រៀបចំឡើងដោយក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ និងផលិតកម្មដាវីត្រា ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាកោះស្លាកែតស្ទូឌីយោដែលមានទីតាំងស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤. សមត្ថកិច្ចចាត់ចំណាត់ការភ្លាមៗ ក្រោយមានជនបរទេសពីរនាក់ត្រូវចោរឆក់កាបូបនៅខណ្ឌដូនពេញ
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅអម្បាញ់មិញនេះបានបញ្ជាក់ថា បន្ទាប់ពីមានជនបរទេសពីរនាក់ប្តីប្រពន្ធឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូបរបស់ពួកគេបានសម្រចកើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២ និង៤០នាទីរសៀល ស្ថិតនៅចំណុចផ្លូវ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំរួចមក សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះជាជនជាតិបរទេសខាងលើ និងបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសួរនាំដំណើររឿងឈានទៅស្រាវជ្រាវវែកមុខរកជនសង្ស័យផងដែរ។
៥. បាក់រលំរន្ទាដែកតភ្ជាប់ស្ពាន Dao Khanong Expressway ក្នុងទីក្រុងបាងកក សម្លាប់មនុស្សយ៉ាងហោចណាស់ ០៧នាក់
ករណីបាក់រលំរន្ទាដែកតភ្ជាប់ដែលជាផ្នែកមួយនៃស្ពាន Dao Khanong Expressway នៃផ្លូវល្បឿនលឿន Rama២ នៅម៉ោងប្រមាណ១៖៤៨នាទីព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ ដោយបានសម្លាប់មនុស្ស ៧នាក់ និង ២០នាក់ផ្សេងទៀតរងរបួស កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់។ នេះបើយោងតាមរបាយការណ៍បឋមរបស់ មន្ត្រីនគរបាល ក្នុងសង្កាត់បាងមូដ ខណ្ឌចមថុង ទីក្រុងបាងកក ប្រទេសថៃ។
៦. ខ្យល់ខ្លាំង បង្កើតជាភ្លើងឆេះព្រៃរាប់សិបកន្លែង បំផ្លិចបំផ្លាញយ៉ាងសម្បើមក្នុងរដ្ឋអូក្លាហូម៉ា
ដោយសារតែគ្រោះរាំងស្ងួត និងខ្យល់ខ្លាំងនៅទូទាំងរដ្ឋអូក្លាហូម៉ា ក្លាយជាលក្ខខណ្ឌអំណោយផលបង្កើតជាភ្លើងឆេះព្រៃ ដែលវាបានចាប់ផ្តើម និងរីករាលដាល នៅកន្លែងជាច្រើន ក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) នៃសហរដ្ឋអាមេរិក បង្កើតជាផ្សែងខ្មៅក្រាស់ក្រែលគ្របដណ្តប់លើផ្លូវហាយវ៉េ។
៧. រដ្ឋាភិបាលកម្ពុជា ណែនាំនូវវិធានការ៧ចំណុច ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
កន្លងមករាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកពីប្រភពបំពុលនានានៅតែប្រឈមខ្ពស់។
៨. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងសាធារណការ ផាកពិន័យរថយន្តផ្ទុកលើសទម្ងន់បានចំនួន ៣២៨គ្រឿង
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានរថយន្តចំនួន ៥៩៦,១៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះរថយន្តផ្ទុកមិនលើសទម្ងន់ ចំនួន ៤៣៣,៨១៦គ្រឿង រថយន្តផ្ទុកលើសទម្ងន់ក្រោម៥% ចំនួន ១៦១,៩៩៩គ្រឿង ក្នុងនោះ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥%-១០% ចំនួន ១២៩គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ១០% - ២០% ចំនួន ១៦៦គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន៣៣គ្រឿង និងរថយន្តត្រូវបានពិន័យចំនួន៣២៨ គ្រឿង។
៩. អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់ប្រជាកសិករដែលនៅឆ្ងាយពីប្រភពទឹក មិនត្រូវសម្រុកធ្វើស្រែប្រាំង ចៀសវាងស្រូវស្កក ឬខូច
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីនៃមន្ទីរកសិកម្មខេត្តចុះផ្សព្វផ្សាយ និងជូនដំណឹងតាមបណ្តាស្រុកទាំងអស់ដោយលើកទឹកចិត្តដល់ប្រជាកសិករដែលនៅឆ្ងាយពីប្រភពទឹកសូមកុំឲ្យធ្វើស្រែប្រាំងក្នុងរដូវនេះព្រោះអាចប្រឈមខ្វះទឹកដាក់ស្រែ បណ្តាលឲ្យស្រូវស្កកទៅវិញ។
១០. ក្រសួងកសិកម្ម លើកទឹកចិត្តមន្ត្រីកសិកម្មឃុំទាំងចាស់ថ្មីខិតខំបំពេញភារកិច្ច បម្រើកសិករដោយស្មោះត្រង់
រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងចាស់ថ្មី បំពេញការងារនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាបម្រើកសិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់ចំណេញខ្ពស់ពីវិស័យកសិកម្ម។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
(រូបភាពជាច្រើនទៀត)៖ សមត្ថកិច្ចចាត់ចំណាត់ការភ្លាមៗ ក្រោយមានជនបរទេសពីរនាក់ត្រូវចោរឆក់កាបូបនៅខណ្ឌដូនពេញ

ក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់ជាផ្លូវការនូវកម្មវិធី “គូរព្រេងព្រឹទ្ធ” ដើម្បីចែលរំលែកបទពិសោធន៍និងការរក្សាដៃគូរជីវិតឲ្យបានយូរអង្វែង

ខ្យល់ខ្លាំង បង្កើតជាភ្លើងឆេះព្រៃរាប់សិបកន្លែង បំផ្លិចបំផ្លាញយ៉ាងសម្បើមក្នុងរដ្ឋអូក្លាហូម៉ា

រដ្ឋាភិបាលកម្ពុជា ណែនាំនូវវិធានការ៧ចំណុច ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· អំបាញ់មិញ
😍😍
- 1
ទៅកាន់