បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-22

កម្ពុជា រំពឹងកំណើនភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើងលើសពី ២២,៩%

#ទេសចរអន្តរជាតិ# #មន្ត្រីក្រសួងទេសចរណ៍# #NEW NEWS# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

5333

នៅឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុប ៦,៧លាននាក់ កើនឡើង ២២,៩% ជាមួយទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ គ្រប់គ្រង និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍” ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បើតាមការដាក់ចេញវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ កម្ពុជា រំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណពី ៧,២ ទៅ ៧,៥ លាននាក់ នៅឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ លោក ក៏សង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍ ពិតជាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសសរស្តម្ភទាំង៦ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីធានាកំណើនទេសចរឱ្យសម្រេចទៅបានតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ក្នុងន័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

Sophaktra Em

· 03-23

😄

កូដណែនាំ 91815366

· 03-23

👍👍

Thanak123

· 03-23

good

Oppa Leap

· 03-22

😍

Nang Haem

· 03-22

,😍😍😍😍😍😍

អូនតា លេខកូដ63230368

· 03-22

👍👍

098969769

· 03-22

😍😍😍

  • 1
ទៅកាន់

ការណែនាំពិសេស