
TNAOT News
· 03-25
ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
#សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2567
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងពិធីប្រកាសនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានរៀបចំផែនការប្រតិបត្ដិរហូតលេចចេញជារូបរាងឡើង។
លោកបានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ជាមូលដ្ឋានគ្រឹះរឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។
ទន្ទឹមនោះ លោកបានស្នើឱ្យ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្ដផែនការប្រតិបត្ដិ និងផ្ដល់ការគាំទ្រចាំបាច់នានា និងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ផ្ដល់កិច្ចសហការខ្ពស់ក្នុងការអនុវត្ដផែនការប្រតិបត្ដិ ឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងាររៀបចំផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ លើកឡើងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលការអនុញ្ញាតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្វើការសម្របសម្រួលជាមួយ នឹងភាគីពាក់ព័ន្ធ ប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំ ផែនការប្រតិបត្ដិនេះ ឱ្យមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្ដបានប្រកបដោយប្រសិទ្ធភាព។
លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានសង្កត់ធ្ងន់ថា ផែនការប្រតិបត្ដិនេះ ជាកាតាលិករជំរុញ ឱ្យនិយោជក កម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិ-សុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម។
គួរឲ្យដឹងដែរថា ផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបម្រើជាឧបករណ៍គោនយោបាយមួយសម្រាប់ចូលរួម ជំរុញពង្រីកការគ្របដណ្ដប់កិច្ចគាំពារផ្នែកសន្ដិសុខសង្គមទៅដល់កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម និងអន្ដរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណាម្នាក់៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 03-26
👍👍
- 1
ទៅកាន់