
TNAOT News
· 03-26
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េអំពាវនាវឲ្យពលរដ្ឋខ្មែរយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាព ខណៈមានភ្លើងឆេះព្រៃនៅតំបន់មួយចំនួនក្នុងប្រទេសកូរ៉េ
#ប្រទេសកូរ៉េ# #ស្ថានទូតកម្ពុជា# #ភ្លើងឆេះព្រៃ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2592
ស្ថានឯកអគ្គរាជទូកកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមសោកស្តាយចំពោះការវិវត្តនៃការប្រែប្រួលអាកាសធាតុនៅសាធារណរដ្ឋកូរ៉េ ដែលបានបង្កឱ្យមានភ្លើងឆេះព្រៃនៅតំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាជ្ញាធរកូរ៉េបានឱ្យដឹងថា គ្រោះអគ្គីភ័យនេះនឹងបន្តរីករាលដាលដល់តំបន់ផ្សេងៗមួយចំនួនទៀត ដូចនេះស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ មេត្តាយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ខ្លួន ព្រមទាំងចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
តំបន់ដែលរងការឆាបឆេះព្រៃមានដូចជា Andong, Bonghwa, Sancheong, Uiseong និង Ulsan ដែលធ្វើឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយបណ្ដាលឱ្យមានគ្រោះថ្នាក់ និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ។
ស្ថានឯកអគ្គរាជទូតបានចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជននៃសាធារណរដ្ឋកូរ៉េ ព្រមទាំងក្រុមគ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនេះ ព្រមទាំងសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធទាំងអស់ អាចគ្រប់គ្រងស្ថានភាពភ្លើងឆេះព្រៃនេះបានក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតអំពាវនាវដល់បងប្អូនដែលស្ថិតនៅក្នុងតំបន់ ឬនៅជិតតំបន់ ដែលទទួលរងផលប៉ះពាល់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានការណែនាំរបស់អាជ្ញាធរ ព្រមទាំងផ្ដល់ព័ត៌មានមកស្ថានទូត ក្នុងករណីបងប្អូនទទួលរងផលប៉ះពាល់ ឬត្រូវការជំនួយផ្សេងៗ តាមរយៈការផ្ញើសារចូលផេករបស់ស្ថានទូត ឬតាមរយៈលេខទូរស័ព្ទរបស់ស្ថានទូត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

យោបល់ទាំងអស់ (1)
កូដណែនាំមិត្ត 64951616
· 03-27
😊😊😊
- 1
ទៅកាន់