បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-27

ក្រសួងសុខាភិបាល កែលម្អយុទ្ធសាស្រ្ត និងវិធីសាស្រ្តពីការធ្វើតេស្ត VIA រកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន

#យុទ្ធសាស្រ្ត# #ជំងឺមហារីក# #NEW NEWS# #ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម# #មហារីកមាត់ស្បូន#

2478

កិច្ចប្រជុំពិភាក្សាអំពីទិសដៅដើម្បីកែលម្អយុទ្ធសាស្រ្ត និងវិធីសាស្រ្តពីការធ្វើតេស្ត VIA មកធ្វើតេស្ត HPV (Self-sampling) ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រីវេជ្ជបណ្ឌិតឯកទេសនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យខេត្តដែលបានអនុវត្តការពិនិត្យមាត់ស្បូនដោយតេស្ត HPV និងអង្គការដៃគូអភិវឌ្ឍន៍បានជួបប្រជុំជាមួយក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណងពិភាក្សាលើការសម្រេចចិត្ត ផ្លាស់ប្តូរយុទ្ធសាស្ត្រពីការធ្វើតេស្ត VIA ទៅធ្វើតេស្ត HPV សម្រាប់សមាសធាតុ CCS&M នៃគម្រោង H-EQIP2។ ក្រុមការងារបានពិភាក្សាជារួមនូវចំណុចដែលបានលើកឡើងខាងលើយ៉ាងផុលផុស ដោយមានការជ្រើសរើសយកការធ្វើតេស្ត HPV tests ការធ្វើតេស្ត HPV សម្រាប់ការថែទាំសុខភាពបឋម (អង្គការសុខភាពពិភពលោកបានដាក់ចេញនូវយុទ្ធសាស្ត្រសកល ដើម្បីពន្លឿនការលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដែលជាបញ្ហាសុខភាពសាធារណៈនៅឆ្នាំ២០២០)។

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានផ្ដល់អនុសាសន៍ជូនដល់អង្គប្រជុំដូចជា៖ សម្រេចយកការធ្វើតេស្ត HPV tests is first screening, ខេត្តដែលត្រូវជ្រើសយកមកអនុវត្តដំបូងមានចំនួន៣ខេត្ត យកមកអនុវត្តដំបូងនៅឆ្នាំទី១។ ខេត្តទាំងបីរួមមាន៖ រាជធានីភ្នំពេញ(អាចប្រើមន្ទីរពិសោធន៍របស់វិទ្យាស្ថានសុខភាពសាធារណៈ) មន្ទីរពេទ្យខេត្តកំពង់ចាម (អាចប្រើមន្ទីរពិសោធន៍របស់មន្ទីរពេទ្យខេត្ត ឬបញ្ជូនមកពិសោធន៍របស់វិទ្យាស្ថានសុខភាពសាធារណៈ) និងមន្ទីរពេទ្យខេត្តសៀមរាប (អាចប្រើមន្ទីរពិសោធន៍របស់មន្ទីរពេទ្យខេត្ត)។

លោកជំទាវ បានបន្ថែមថា ម៉ាស៊ីន Cobas ទាំង៥ បច្ចុប្បន្នមាននៅ NIPH ចំនួន២ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន១ មន្ទីរពេទ្យខេត្តបាត់ដំបង ចំនួន១ និងមន្ទីរពេទ្យខេត្តសៀមរាបចំនួន ១។

លោកស្រីបន្ថែមថា ការយកសំណាកស្រ្តី ត្រូវធ្វើដោយខ្លួនឯង (self-singling) នៅមណ្ឌលសុខភាព ដោយមានការណែនាំពីឆ្មបមណ្ឌលសុខភាព/ ឆ្មបមន្ទីរពេទ្យ។ និងត្រូវមានក្រុមហ៊ុនផ្គត់ផ្គង់តេស្ត HPV ដែលមាននៅក្នុងប្រទេសកម្ពុជា កាលបរិច្ឆេទ ការរក្សាទុកក្នុងកម្រិតសីតុណ្ហភាពណា និងរយៈពេលរក្សាទុកក្រោយយកសំណាក មុនពេលបញ្ជូនទៅមន្ទីរពិសោធន៍ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

មករា ស្រីពេជ្រ

· 03-28

😍

Ma Ma Ya Ya

· 03-28

❤️

  • 1
ទៅកាន់