
TNAOT News
· 03-28
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរជាប់ព្រំដែនត្រៀមទប់ស្កាត់ ជនអន្ដោប្រវេសន៍ ចេញ-ចូល កម្ពុជាដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ!
#NEW NEWS# #ជនអន្ដោប្រវេសន៍# #សង្គម# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម# #ជួញដូរមនុស្ស# #ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា#
2810
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូល កម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ។ពីវេទិកានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់បណ្តាខេត្តជាប់ព្រំដែនទាំងអស់ ជាពិសេសខេត្តជាប់ព្រំដែនថៃ ដែលមានពលករច្រើនជាងគេ គឺត្រូវត្រៀមលក្ខណៈក្នុងការបង្ការ ទប់ស្កាត់ឱ្យបាន ព្រោះកន្លងទៅ ឯកឧត្តមបានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋវិលមកវិញមួយចំនួនតូចឆ្លងកាត់ដោយខុសច្បាប់ ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងឱ្យបានជនអន្តោប្រវេសន៍ និងពលករចេញ-ចូល ដោយស្របច្បាប់។
ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលរងគ្រោះដោយការគំរាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ក្នុងនោះសមត្ថកិច្ចកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញា និងទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាងបេសកកម្ម នៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់ខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ។
យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ គ.ជ.ប.ជ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកិច្ចការអាទិភាព មួយក្នុងចំណោមការងារអាទិភាពដទៃទៀត រួមមានការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ ចរាចរណ៍ និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយខិតខំជំរុញសកម្មភាពឥតឈប់ឈរ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខមនុស្ស ក៏ដូចជាសន្តិសុខជាតិទាំងមូល សម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 03-29
👍👍
កូដណែនាំ 91815366
· 03-29
👌👌
អូនតា លេខកូដ63230368
· 03-28
👌👌
- 1
ទៅកាន់